• 2019-08-07 04:11:56
  • បាល់ទាត់

យល់​យ៉ាង​ណា​បើ Ozil ទៅ​ជំនួស Rooney នៅ DC United?

  • 2019-08-07 04:11:56
  • ចំនួនមតិ 1 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ក្លឹប​ក្នុង​លីគ​កំពូល​របស់​អាមេរិក DC United គ្រោង​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil បន្ទាប់​ពី Rooney បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លឹប​នៅ​អង់គ្លេស Derby County ជា Player-Coach (ធ្វើ​ជា​គ្រូ​ផង​និង​អ្នក​លេង​ផង)។

យោ​តាម​សារព័ត៌មាន​របស់​អាមេរិក Ozil ជា​កីឡាករ​ដែល​គេ​រំពឹង​ស័ក្ដិសម​ជំនួស​កន្លែង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Manchester United និង​អង់គ្លេស។ អ្នក​តំណាង​ម្នាក់​​របស់​កីឡាករ​សញ្ជាតិ​​អាល្លឺម៉ង់​ខាង​លើ​នឹង​ជួប​ជាមួយ​មន្ត្រី​របស់ DC United ​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ទីក្រុង Washington។

Ozil វ័យ​៣០​ឆ្នាំ​​​បាន​បាត់​បង​ការ​ពេញ​ចិត្ត​នៅ​ Arsenal ខណៈ​ថ្លៃ​ពលកម្ម​របស់​គេ​ក៏​ខ្ពស់​ ៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ DC កំពុង​ស្វែង​រក​តារា​ម្នាក់​សម្រាប់​ក្រុម​នៅ​រដូវ​កាល​ក្រោយ ដោយ​បច្ចុប្បន្ន​ក្រៅ​ពី Ozil ពួក​គេ​កំពុង​ចាប់​អារម្មណ៍​កីឡាករ​អាហ្សង់ទីណ Luciano Acosta ដែល​កំពុង​​ទាក់​ចិត្ត​ពី PSG និង Sevilla។ Mario Balotelli ដែល​កំពុង​គ្មាន​ក្លឹប​លេង​ ក៏​ស្ថិត​ក្នុង​ជម្រើស​របស់​ក្លឹប៕ ​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់