• 2019-08-06 04:05:54
  • ព័ត៌មាន

​វីរបុរស​កូឡុំប៊ី ​ប្រាប់ Jame ​ឲ្យ​ចេញ​ពី Real Madrid ​ទៅ ​បើ​គេ​មិន​ចង់​បាន​

  • 2019-08-06 04:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carlos Valderrama ជា​អតីត​កីឡាករ​​ និង​ជា​វីរបុរស​ប្រទេស​កូឡុំប៊ី ​បាន​ប្រាប់​ឲ្យ​កីឡាករ​ជំនាន់​ក្រោយ​ James Rodriguez​ ​ចាក​ចេញ​ទៅ​រក​ក្លឹប​ថ្មី​ទៅ ​បើ Real Madrid ​លែង​​ចង់​បាន​ហើយ។ ទោះ​បី​ជា​នៅ​ក៏​មិន​បាន​លេង​ច្រើន​ដែរ។

James ពេលកំពុងហាត់នៅ Real Madrid

​លោក Valderrama ​បាន​បន្ត​ថា ​ក្រោយ​ពេល Jame ត្រឡប់​មក​​ពី​ Bayern ​វិញ​ អ្នក​គាំទ្រ​ហាក់​សប្បាយចិត្ត​ជាង​មុន និង​ថែម​ទាំង​បាន​ជប់លៀង​ឲ្យ​ផង​ដែរ​ ក៏​ប៉ុន្តែ​ក្រឡែក​ទៅ​មើល​ គ្រូ​បង្វឹក​លោក Zinedine Zidane ​ហាក់​ដូច​ជា​មិន​ត្រូវ​ចិត្ត​គាត់​នោះ​ទេ។ ​​ប្រសិន​បើ​ឲ្យ Jame ​នៅ​ តែ​មិន​ឲ្យ​ចូល​លេង​ដដែល​ ​គាត់(Zidane) គួរ​ណាស់​តែ​លក់​ Jame ​ទៅ​ក្លឹប​ថ្មី​តែ​ម្ដង​ទៅ។

លោក Carlos Valderrama

​យ៉ាង​ណា​មិញ​ ​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​សិស្ស​ច្បង​របស់​ Jame ប៉ុណ្ណោះ​ ចំពោះ​ការ​សម្រចចិត្ត​ចាក​ចេញ​ ឬ​នៅ​បន្ត​លេង​ឲ្យ Real ហើយ​ការ​ប្រជែង​យក​តំណែង​ជម្រើស ១១ នាក់ ជា​រឿង​របស់ Jame ​ជា​អ្នក​សម្រេច​ខ្លួន​ឯង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម