• 2019-08-05 02:47:51
  • បាល់ទាត់

​Walker ​ប្រើ​ក្បាច់​បក​ចេក ​សង្គ្រោះ​បាល់​លើ​អាកាស ​ជួយ Man City ​យប់​មិញ​

  • 2019-08-05 02:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Kyle Walker ​បាន​សង្គ្រោះ​បាល់​ចុង​ម៉ោង​ដ៏​អស្ចារ្យ​មួយ​ សង្គ្រោះ​ក្រុម Manchester City ​ក្នុង​ពាន​រង្វាន់ Community Shield ។

​ការ​ប្រកួត​រវាង​ក្រុម Liverpool ​នឹង​ Man City ​ពិត​ជា​ជក់​ចិត្ត​ខ្លាំង​មែនទែន ដោយសារ​តែ​ក្រុម​ទាំង​ពីរ​ដូច​ដឹង​ស្រាប់​ហើយ គឺ​លេង​ល្អ​ដូច​គ្នា ​និង​សម្រុក​ខ្លាំង។ Man City ជា​អ្នក​នាំ​មុខ​មុន​ រក​គ្រាប់​បាល់​ដោយ Raheem Sterling នាទី​១២។ Liverpool ត្រូវ​រង់ចាំ​ដល់​នាទី​៧៨​វគ្គ​ទី​ពីរ​ទើប​តាម​ស្មើ​តាម​វិញ ដែល​ជា​ការ​ទាត់​ចូល​ទី​របស់​ខ្សែ​ការពារ Joel Matip។ ​ក្រុម​របស់​លោក Klopp ​មាន​ឱកាស​ទទួល​បាន​ជ័យជម្នះ​ទៅ​ហើយ ​នៅ​ចុង​ម៉ោង ​ប៉ុន្តែ​ត្រូវ​បាន Walker ​សង្គ្រោះ​បាល់​នោះ​បាន​វិញ។

ការ​សង្គ្រោះ​១​គ្រាប់​នេះ​ដែរ សឹង​តែ​គ្មាន​នរណា​ម្នាក់​ជឿ​ឡើយ ត្បិត​អី​បាល់​នោះ​អ្នក​ចាំ​ទី​ឈរ​មើល​ទៅ​ហើយ តែ Walker ​លោត​ពី​ចម្ងាយ​មក ​ទាត់​បក​ចេក​លើ​អាកាស ​ឱ្យ​បាល់​នោះ​ចេញ​ក្រៅ​វិញ។ ក្រោយ​សង្គ្រោះ​បាល់​នេះ​បាន ​ក្រុម​ទាំង​ពី​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ១-១ ​ហើយ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី​ក្រុម Man City ​ឈ្នះ​ក្នុង​លទ្ធផល ​៥-៤៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម