• 2019-08-02 12:53:02
  • បាល់ទាត់

Van Gaal៖ Guardiola មាន​ក្រុម​ដ៏​ខ្លាំង​នៅ​អង់គ្លេស ក៏​មិន​ប្រាកដ​ថា​មាន​គីឡូ​ក្នុង UCL ទេ

  • 2019-08-02 12:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United លោក Louis Van Gaal បាន​និយាយ​ប្រាប់​សារព័ត៌មាន France Football ថា អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola មាន​ក្រុម​ដ៏​ល្អ​ ដែល​អាច​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​វាតទី UEFA Champions League ទេ។

លោក​បាន​និយាយ​ថា៖ " Guardiola មាន​ក្រុម​ដ៏​មាន​គុណភាព​ខ្ពស់ បើ​ធៀប​នឹង​គូ​ប្រជែង​របស់​គាត់​អង់គ្លេស ប៉ុន្តែ​គុណភាព​នេះ​មិន​ដូច​គ្នា​ទេ​នៅ Champions League '' ។

លោក​បាន​បន្ត​ថា៖ " គេ​ឈ្នះ Premier League ពីរ​ដង​ជាប់​គ្នា​ ជា​រឿង​ដ៏​អស្ចារ្យ​ហើយ ហើយ​មិន​តែ​ប៉ុណ្ណោះ​គេ​អាច​ឈ្នះ​អ្វី​គ្រប់​យ៉ាង​នៅ​អង់គ្លេស ប៉ុន្តែ​កម្រិត​ដ៏​ខ្ពស់​បំផុត​គឺ Champions League ហើយ​គេ​មិន​ទាន់​ឈ្នះ​ទាំង​នៅ Bayern Munich និង​ Manchester City '' ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏​មិន​បាន​បកស្រាយ​បន្ត​លើស​ពី​នេះ​ដែរ។

សូម​រម្លឹក​ផង​ដែរ​ថា លោក Pep Guardiola តាំង​ពី​ចាកចេញ​ពី​ក្លឹប​ Barcelona មក លោក​បាន​ស្គាល់​រសជាតិ​ពាន​ក្នុង​ស្រុក​អស់​ហើយ​ទាំង​នៅ​អាល្លឺម៉ង់ និង​នៅ​អង់គ្លេស ប៉ុន្តែ​ពាន UEFA Champions League លោក​មិន​ទាន់​បាន​លើក​ម្ដង​ទៀត​ឡើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់