• 2019-08-02 12:14:20
  • បាល់ទាត់

Mbappe សំណូម​ពរ​ Neymar រឿង​មួយ ក្រោយ​ពី​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​

  • 2019-08-02 12:14:20
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe បាន​ទម្លាយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ចិន​ថា ខ្លួន​បាន​ជំរុញ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Neymar ឲ្យ​បន្ត​នៅ​ជាមួយ​ក្លឹប Paris Saint-Germain។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​បាន​និយាយ​ជាមួយ Neymar ដោយ​ស្មោះត្រង់ និង​ដោយ​ក្ដី​គោរព​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា ឲ្យ​បន្ត​នៅ​ជាមួយ​ពួក​យើង (PSG) បន្ត​ទៀត " ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ថា៖ " គេ​ជា​កីឡាករ​សំខាន់​មួយ​រូប ហើយ​ខ្ញុំ​ចង់​ឃើញ​រូប​គេ​នៅ​បន្ត​ " ។

ក្នុង​ពេល​ថ្មីៗ​នេះ Neymar ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា គេ​មាន​បំណង​ចាកចេញ​ពី​ក្លឹប​យក្ស​បារាំង​មួយ​នេះ ហើយ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា Neymar អាច​នឹងត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Barcelona៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់