• 2019-07-23 13:12:20
  • បាល់ទាត់

Ozil នឹង​លេង​ប៉ះ​ក្លឹប​ចាស់​ជា​លើក​ដំបូង​ តាំង​ពី​ចេញ​ទៅ​កាន់ Arsenal

  • 2019-07-23 13:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កូន​កាត់​អាល្លឺម៉ង់-ទួរគី កីឡាករ Mesut Ozil នឹង​លេង​ប៉ះ​ក្លឹប​ចាស់​របស់​ខ្លួន​ Real Madrid ជា​លើក​ដំបូង​ តាំង​ពី​កីឡាករ​រូប​នេះ​ចាកចេញ​ទៅ​កាន់​ក្លឹប​ Arsenal។

កីឡាករ​រូប​នេះ​អាច​នឹង​ជួប​មិត្ត​រួម​ក្រុម​ចាស់​ដូច​ជា ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos ខ្សែ​ការពារ​ស្លាប Marcelo ជាដើម។

ជំនួប​រវាង​ Arsenal និង​ Real Madrid ជា​ការ​ប្រកួត​មិត្ត​ភាព​ក្របខ័ណ្ឌ International Champions Cup ដែល​នឹង​លេង​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅ​ម៉ោង​ ៦​ព្រឹក​ (ម៉ោង​នៅ​កម្ពុជា)។

កាល​ពី​ Ozil លេង​នៅ​ក្លឹប​ Real Madrid កីឡាករ​រូប​នេះ​លេង​បាន ១៥៩​ប្រកួត និង​រក​គ្រាប់​បាល់​បាន ២៧​គ្រាប់ ព្រម​ទាំង​ឈ្នះ​ពាន​ចំនួន ៣ គឺ La Liga ឆ្នាំ​២០១២ Copa del Rey ឆ្នាំ​២០១១ និង Spanish Super Cup ឆ្នាំ​២០១២។

កីឡាករ​រូប​នេះ​បាន​ចាកចេញ​ពី Real Madrid នៅ​ឆ្នាំ​២០១៣ ក្នុង​តម្លៃ​ខ្លួន​ជាង ៥០​លាន​ដុល្លារ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់