• 2019-07-23 03:27:16
  • ព័ត៌មាន

Hazard និយាយ​ពី​គន្លឹះ​មួយ​បើ​សិន​ចង់​ជោគជ័យ​នៅ Real Madrid

  • 2019-07-23 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard និយាយ​ថា​សារៈសំខាន់​បំផុត​នៅ​ Real Madrid គឺ​កីឡាករ​គ្រប់​រូប​​ត្រូវ​ជួយ​ក្រុម​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន និង​រៀងរាល់​រដូវ​កាល។​

ក្រុម​យក្ស​​អេស្ប៉ាញ​មាន​​រដូវ​កាល​ដ៏​អាប់អួ​បន្ទាប់​ពី បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​​ក្រោម​ ​Barcelona នៅ​ LaLiga, ធ្លាក់​ចេញ​ពី​ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ និង​ចាញ់​នៅ Copa del Rey វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​កាល​ពី​រដូវ​កាល​ចាស់។​

Hazard បន្ទាប់​ពី​ជួយ​ Chelsea ឈ្នះ​ Europa League បាន​ផ្ទេរ​ទៅ​ Real Madrid ក្នុង​តម្លៃ​ខ្លួន​កប់​ពពក ១០០​លាន​អឺរ៉ូ​។​ ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​រំពឹង​ថា​អាច​ស្ដារ​កិត្តិយស​ក្លឹប​យក្ស​នេះ​ឡើង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zinedine Zidane។

“ពេល​លេង​ឲ្យ​ Real Madrid អ្នក​ត្រូវ​តែ​ឈ្នះ​ពាន​រាល់​រដូវកាល។​ អ្នក​ត្រូវ​តែ​ឈ្នះ​ ឈ្នះ​ហើយ​ឈ្នះ​ទៀត។​ បើ​អ្នក​មិន​ឈ្នះ​ Champions League អ្នក​គាំទ្រ​នឹង​ដាក់​សម្ពាធ​ ព្រោះ​ក្លឹប​នេះ​គឺ​តែងតែ​ស្រែក​ឃ្លាន​ពាន ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មក​ទីនេះ"។​ កីឡាករ​វ័យ​២៨​ឆ្នាំ​និយាយ​​ដូច្នេះ៕​

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់