• 2019-07-22 10:50:25
  • បាល់ទាត់

តាម​ពិត​ទៅ Zidane ចង់​ទុក​ Ronaldo ហើយ​លក់​ Bale ចេញ​ទេ

  • 2019-07-22 10:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ramon Calderon អតីត​ប្រធាន​ក្លឹប​ Real Madrid បាន​អះអាង​ប្រាប់​សារព័ត៌មាន​ Sky Sports ថា កំឡុង​ពេល​ដែល​គ្រូ​បង្វឹក​ជនជាតិ​បារាំង​លោក Zinedine Zidane កាន់​តំណែង​លើក​ទី ១ គ្រូ​បង្គោល​រូប​នេះ មាន​បំណង​ទុក​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ហើយ​លក់​ខ្សែ​ស្លាប​វេល​កីឡាករ​ Gareth Bale ចេញ។

លោក​បាន​និយាយ​ថា​៖ " តាម​ពិត​ទៅ Zidane ចង់​ទុក​ Ronaldo ហើយ​លក់​ Bale ចេញ​ ប៉ុន្តែ​ប្រធាន​ក្លឹប​ (លោក Florentino Perez) មិន​ស្ដាប់​តាម Zidane ក៏​លាលែង​ពី​តំណែង​ទៅ " ។

លោក​បាន​បន្ត​ថា​៖ " នៅ​ពេល​ Zidane មក​វិញ​កាល​ពី​ ២​ខែ​មុន​ មាន​គេ​សន្យា​ជាមួយ​គាត់​ថា Bale នឹង​មិន​នៅ​ក្នុង​ក្លឹប​នៅ​ពេល​អនាគត​ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ Zidane បាន​បញ្ជាក់​ដោយ​ផ្ទាល់​ថា Bale នឹង​ត្រៀម​ចេញ​ពី​ក្លឹប Real Madrid៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់