• 2019-07-21 14:12:01
  • បាល់ទាត់

ហុក សុចិត្រា ​និយាយ​យ៉ាង​ណា រឿង​គ្រូ​ក្រោន​មិន​ចាប់​ដៃ ​និង​កីឡាករ​ប៉ះ​គ្នា​ច្រើន​

  • 2019-07-21 14:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វិសាខា ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​ក្នុង​លទ្ធផល ​៤-៣ ​នា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៧​កន្លង​ទៅ​នេះ។

ជាមួយ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​ដែរ ក៏​មាន​កីឡាករ​ប៉ះ​គ្នា​ឌឺ​ដង​គ្នា​ច្រើន​ដែរ ​ហើយ​ចប់​ការ​ប្រកួត​វិញ ​ខាង​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​ក៏​មិន​បាន​ទៅ​ចាប់​ដៃ​ខាង​គ្រូ​បង្វឹក​ក្រុម​វិសាខា​ដែរ។ ចំណុច​នេះ ​លោក ហុក សុចិត្តា ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​វិសាខា ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្តិច​ផង​ដែរ។

អ្នក​ចាត់ការ​ដែល​ល្បី​ឈ្មោះ​និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​អត់​ដែល​គិត​ពី​អ្វី​ដែល​គាត់​ធ្វើ​ទេ។ នេះ​ជា​សុជីវធម៌​របស់​គាត់​ទេ បើ​គាត់​គិត​ថា​គាត់​ធ្វើ​អីចឹង​ទៅ​វា​ល្អ ខ្ញុំ​អត់​មាន​ប្រកាន់​អត់​មាន​អី​ទេ ហើយ​ក៏​អត់​ខ្វល់​ជាមួយ​ពួក​គាត់​ដែរ ព្រោះ​ពួកគាត់​ជា​សិស្ស​ប្អូន​ខ្ញុំ​ទេ។ តាំង​ពី​ដើម​ខ្ញុំ​មិន​ដែល​មាន​ប្រតិកម្ម​ចំពោះ​ទង្វើ​អ្នក​ដទៃ​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ទេ”។

សម្រាប់​កាយវិការ​កីឡាករ​វិញ ​លោក ហុក សុចិត្រា ​ក៏​បញ្ចេញ​យោបល់​បន្តិច​ដែរ​ថា​៖ “ខ្ញុំ​តែងតែ​ព្យាយាម​មិន​ឱ្យ​កីឡាករ​ខ្ញុំ​ធ្វើ​អីចឹង​ដែរ ប៉ុន្តែ​ខ្ញុំ​ឆ្ងាយ​ពី​កន្លែង​ប្រកួត​ប៉ះ​គ្នា ហត់​ផង ក្ដៅ​ផង ​វា​អាច​ប៉ះ​ទង្គិច​តិច​តួច តែ​ពេល​ចប់​ពួកគេ​ក៏​បាន​ធ្វើ​សញ្ញា​សុំទោស ​ពេល​ចប់”។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក៏​បាន​បំបែក​កំណត់ត្រា​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​កម្ពុជា​ផង​ដែរ។ ​ការ​ប្រកួត​ល្ងាច​មិញ​នេះ ​មាន​អ្នក​ចូល​មើល​ជាង​៥​ពាន់​នាក់​ឯ​ណោះ ពេញ​កីឡដ្ឋាន​តែ​ម្ដង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់