• 2019-07-21 10:08:00
  • បាល់ទាត់

Lampard ៖ ខ្ញុំ​គោរព​អតីត​គ្រូ​ទាំង​អស់​របស់ Chelsea តែ​ខ្ញុំ​មាន​របៀប​ដឹកនាំ​ផ្ទាល់​ខ្លួន​ខ្ញុំ

  • 2019-07-21 10:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard នឹង​ដឹកនាំ​ Chelsea ដោយ​គ្មាន​ដំបូន្មាន​​អតីត​គ្រូ​ទាំង​អស់​របស់ Chelsea។

គ្រូ​បង្វឹក​វ័យ​ក្មេង​របស់​អង់គ្លេស​​បរាជ័យ​ជា​​លើក​ទី​១​របស់​ពួកគេ​​ក្រោម​ថ្វី​ជើង​ក្លឹប​ជប៉ុន Kawasaki Frontale ១-០។

Lampard បាន​និយាយ​ថា "ខ្ញុំ​មិន​លើក​ទូរស័ព្ទ​តេ​ទៅ Carlo Ancelotti ដើម្បី​​សួរ​គាត់​អំពី​ស្ថានភាព​ ព្រោះ​វា​អាច​នឹង​ខុស​គ្នា​ខ្លាំង​ពី​ស្ថានភាព ដែល​គាត់​បាន​ដោះស្រាយ។ ដូច្នេះ ខ្ញុំ​មិន​ស្វែងរក​ជំនួយ​ច្រើន​ពី​ពួកគាត់​ទេ"។

“កុំ​វាយ​តម្លៃ​ខ្ញុំ​ខុស ខ្ញុំ​ក៏​បាន​ផ្ញើសារ​ទៅ​ Jose និង មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ Carlo។ Guus Hiddink [អតីត​គ្រូ​ Chelsea មួយ​រូប​ដែរ] បាន​ផ្ញើ​សារ​មក​ខ្ញុំ​សប្ដាហ៍​នេះ​ជា​សារ​ដ៏​ល្អ។ ពួកគាត់​សុទ្ធ​តែ​ជា​គ្រូ​បង្វឹក​ដែល​ខ្ញុំ​គោរព"។

“ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​​ស្វែងយល់​ដោយ​ខ្លួន​ឯង និង តាមរយៈ​កីឡាករ​របស់ខ្ញុំ។ ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចាំបាច់​ ខ្ញុំ​នឹង​ទាក់ទង [សុំ​ជំនួយ] ពី​ពួកគាត់ ប៉ុន្តែ​​យើង​ត្រូវ​តែ​មាន​របៀប​ដឹកនាំ​ផ្ទាល់​ខ្លួន​របស់​យើង"។

Lampard ត្រូវ​​មក​ទទួល​រង​ការ​ជាប់​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​នៅ Stamford Bridge ខណៈ​ដែល​តារា​ឆ្នើម​របស់​ក្លឹប​គឺ Eden Hazard ក៏​បាន​ចាកចេញ ស្រប​ពេល​ដែល​គូបដិបក្ខ​នៅ​ Premier League បាន​ត្រៀម​ចំណាយ​យ៉ាង​ច្រើន​សម្រាប់​រដូវ​កាល​ថ្មី​នេះ៕

អាន៖ ​៥​ក្រុម​​បាត​តារាង​ យ៉ាប់​ខ្លាំង​មិន​ធ្លាប់​មាន​ឡើយ​​​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​នៅ​ Premier League

ប្រភព៖ thesun ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់