• 2019-07-21 07:02:24
  • បាល់ទាត់

Zidane៖ Bale ​អត់​ឈ្មោះ​លេង ព្រោះ​យើង​កំពុង​ព្យាយាម​លក់​គេ​ចេញ​

  • 2019-07-21 07:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zidane ​ចង់​ឃើញ​កីឡាករ Gareth Bale ​ចាកចេញ​ពី​ក្រុម Real Madrid ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ក្រោយ​ពី​ដក​ឈ្មោះ​គ្នា​ចេញ​ពី​បញ្ជី​ប្រកួត​មិត្តភាព​កាល​ពី​ព្រឹកមិញ​នេះ។

ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ព្រឹកមិញ​នេះ ​លោក Zidane ​មិន​បាន​ដាក់​ឈ្មោះ Bale ​ឱ្យ​ចូល​លេង​ឡើយ ដោយ​ដាក់​ជំនួស​វិញ​ដោយ​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នាក់។ ទាក់ទិន​នឹង​រឿង​មិន​ដាក់​កីឡាករ​នេះ​ដែរ ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​ពន្យល់​ដូច្នេះ​ថា​៖ “គាត់​មិន​បាន​លេង ព្រោះ​ក្លឹប​កំពុង​ព្យាយាម​លក់​គាត់​ចេញ។ ប្រសិន​បើ​គាត់​អាច​ចេញ​នៅ​ថ្ងៃ​ស្អែក ​វា​រឹត​តែ​ល្អ​ថែម​ទៀត​”។

ក្រុម Real Madrid ​ចង់​លក់​កីឡាករ​វែល​ខាង​លើ​ចេញ​តាំង​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​មក។ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ឡើយ ក្រោយ​ពី​ក្លឹប​ដែល​ចង់​បាន​ទាំង​អស់​នោះ​ផ្ដល់​តម្លៃ​ទាប​ពេក។ ដោយ​ឡែក​សាមី​ខ្លួន​វិញ ​ក៏​តែងតែ​បញ្ជាក់​បន្ថែម​ទៀត​ថា​រូបគេ​ចង់​នៅ​លេង​ឱ្យ Real Madrid ទៀត​រហូត​ដល់​អស់​កុងត្រា៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់