• 2019-07-21 05:45:00
  • បាល់ទាត់

Wolves ផ្តួល Man City ដោយ​បាល់​ប៉េណាល់​ទី ៣-២ លើក​ពាន Premier League Asia Trophy

  • 2019-07-21 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rui Patricio អ្នកចំាទី​របស់​ក្រុម Wolves បាន​បង្ហាញ​ថ្វី​ដៃ​ដ៏​គួរ​ឲ្យ​ភា្ញក់​ផ្អើល​បំផុត ដោយ​អាច​សង្គ្រោះ​ការ​ទាត់​បាល់​ប៉េណាល់ទី​៣​​គ្រាប់​ក្នុង​ចំណោម​ការ​ស៊ុត​៥​ដង ជួយ​ Wolves ផ្តួល Man City ដោយ​បាល់​ប៉េណាល់​ទី ៣-២ ដើម្បី​លើក​ពាន​មិត្តភាព Premier League Asia Trophy ក្នុង​ប្រទេស​ចិន។

Man City គ្រប់គ្រង​ពេញ​​តង់​ដំបូង និង មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​​នៅ​នាទី​ទី​២០ តែ Raheem Sterling ធ្វើ​មិន​បាន​សម្រេច។

ក្រុម​រហស្សនាម​ផ្ទៃ​មេឃ​ប្រើ​​សុទ្ធ​តែ​កីឡាករ​ជម្រើស​ដូចជា Sterling, Leroy Sane, Kevin De Bruyne, Aymeric Laporte, David Silva ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម Wolves ចប់​ការ​ប្រកួត​ដោយ​រក្សា​សំណាញ់​មិន​របូត​សូម្បី​១​គ្រាប់។

ចង់​ដឹង​ថា អ្នកចាំទី Patricio ដែល​ពាក់​អាវ​លេខ​១១​របស់ Wolves សង្រ្គោះ​បាល់​ប៉េណាល់ទី​របស់​តារា​ឆ្នើម Man City បាន​ល្អ​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អាន៖ Guardiola សម្រេច​នូវ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល ១៤៨ ឆ្នាំ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី