• 2019-07-21 04:01:28
  • បាល់ទាត់

ប្រកួតព្រឹកមិញ អ្នកគាំទ្រ​ពេញ​ចិត្ត​ស្ដូក ទម្រង់​លេង Kubo ​ល្អ​ដូច Messi ​ហ្ស៊ីន​អីចឹង​

  • 2019-07-21 04:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​បាន​ប្រកួត​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​មិត្តភាព​ដំបូង​របស់​ខ្លួន​កាល​ពី​ព្រឹកមិញ​នេះ។

​នា​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​ឈុត​ដំបូង​តង់​ទី​១​ពេញ​ជើង​ល្អ​ណាស់ ​ដោយ​មាន​ទាំង Hazard ​ដែល​ជា​កីឡាករ​ចំណូល​ថ្មី​ថែម​ទៀត​ផង។ ដូច​គ្នា Bayern ​ក៏​បាន​ដាក់​ជើង​ពេញ​ដែរ ​ហើយ​លទ្ធផល​ត្រឹម​វគ្គ​នេះ Bayern ​នាំ​មុខ ១-០។ ចូល​ដល់​តង់​ទី​២ ​ក្រុម​ទាំង​សង​ខាង​បាន​ដាក់​ឈុត​១​ទៀត ​ដោយ​ខាង Real Madrid ​បាន​ដាក់​កីឡាករ​ក្មេង​ៗ​ចូល​លេង​ច្រើន ​ជា​ពិសេស​កីឡាករ​ទើប ទិញ​ចូល​តែ​ម្ដង។

Kubo ​កីឡាករ​ជប៉ុន​ដែល​ទើប​ផ្លាស់​ទៅ​នោះ​ក៏​មាន​វត្តមាន​ដែរ​នៅ​តង់​ទី​២​នេះ ​ដោយ​ជំនួស​កីឡាករ Toni Kroos ​។ ​លេង​តំបន់​នេះ Kubo ​ធ្វើ​បាន​ល្អ​មែនទែន ​ទាំង​ការ​គ្រប់គ្រង​បាល់ ញាក់​បាល់​និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​សុទ្ធ​តែ​ច្បាស់​ៗ​ទាំង​អស់។ បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញចិត្ត​លើ​សមត្ថភាព​របស់​រូបគេ​ស្ដូក​តែ​ម្ដង។ ​តែ​លទ្ធផល​ចប់​ការ​ប្រកួត Bayern Munich ​ជា​ឈ្នះ​ក្នុង​លទ្ធផល ៣-០៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់