• 2019-07-08 08:57:39
  • ព័ត៌មាន

ត្រួស​ៗ​ពី​ពាន​ Copa America ដែល​ប្រេស៊ីល​ទើប​ឈ្នះ​ក្ដៅ​ៗ

  • 2019-07-08 08:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ក្លាយ​ជា​ជើង​ឯក​ Copa America ជា​លើក​ទី​៩​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បន្ទាប់​ពី​យក​ឈ្នះ​ប្រទេស​ប៉េរូ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ៣​ទល់​នឹង​១។

ទាក់​ទង​នឹង​ការ​ឈ្នះ​ពាន​នេះ​ដែរ​ Sabay សូម​រៀបរាប់​ត្រួស​ៗ​ពី​លក្ខណៈ​ និង​ប្រវត្តិ​ពាន​ Copa ដ៏​ល្បី​ល្បាញ​ប្រចាំ​តំបន់​ CONMEBOL។​ ពាន​ Copa រចនា​ឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩១៦​ដោយ​ជាង​ច្នៃ​គ្រឿង​អលង្ការ​របស់​ប្រទេស​អាហ្សង់ទីន​​ហើយ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ប្រាក់​សុទ្ធ​ តម្លៃ​​ជាង​៣​ពាន់​ដុល្លារ​អាមេរិក។​

នៅ​ឆ្នាំ​២០១៦​ពាន​ Copa ត្រូវ​ប្ដូរជាពណ៌មាស និងកែរូបរាងជាច្រើនចំណុចដើម្បីអបអរខួប១០០ឆ្នាំកម្មវិធី Copa America ហើយបាន​ប្រគល់​ឲ្យ​ឈីលីជាជើងឯក​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ដែល​ជា​ម្ចាស់ផ្ទះ​។ វា​ក៏​ជា​លើក​ដំបូង​ដែរ​ ដែល​ពាន​ នេះរៀបចំ​ក្រៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។​

ពាន​ Copa មាន​កម្ពស់​៧៥​សង់ទីម៉ែត្រ​, ទម្ងន់​៩​គីឡូក្រាម​ និង​អង្កត់ផ្ចិត​ ៣០​សង់ទីម៉ែត្រ​ ហើយ​អ៊ុយរ៉ាហ្គាយ​គឺ​ជា​ប្រទេស​ធ្លាប់​ឈ្នះ​ច្រើន​ជាង​គេ​ចំនួន​១៥​ដង។​ តាម​ពី​ក្រោយ​ដោយ​អាហ្សង់ទីន​ធ្លាប់​ឈ្នះ​១៤​ដង​ ខណៈ​ប្រេស៊ីល​បាន​៩​ដង​ឈរ​លេខ​៣៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម