• 2019-07-08 03:13:29
  • ព័ត៌មាន

អ្នក​ចាំ​ទី​ Alisson ឈ្នះ​ស្រោម​ដៃ​មាស​ទី​៣ក្រោយ​លើក​ពាន​ Copa America

  • 2019-07-08 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​ ប៉េរូ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ដោយ​លទ្ធផល​ ៣​ទល់​នឹង​១​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លើក​ទី​៩​ក្នុង​ប្រវត្តិសាស្ត្រ។​

ក្នុង​ការ​ប្រកួត​តាំង​ពី​វគ្គ​ចែក​ពូល​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប្រេស៊ីល​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​១៣​គ្រាប់​ ហើយ​របូត​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ​ដែល​១​គ្រាប់​នោះ​គឺ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ Guerrero នៅ​ការ​ប្រកួត​យប់​មិញ​នាទី​៤៤។​

លទ្ធផល​នេះ​មាន​ន័យ​ថា​អ្នក​ចាំ​ទី​ Alisson បាន​ក្លាយ​ជា​ម្ចាស់​ស្រោម​ដៃ​មាស​នៅ Copa America ហើយ​វា​ជា​ស្រោម​ដៃ​មាស​ទី​៣​របស់​គេ​បន្ទាប់​ពី​ស្រោម​ដៃ​មាស​នៅ​ Premier League និង​ Champions League។ Alisson បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​ដែល​ឈ្នះ​ស្រោម​ដៃ​មាស​៣​ក្នុង​មួយ​រដូវ​កាល​បែប​នេះ៕

ប្រភព៖ Foxnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម