• 2019-07-01 07:36:03
  • បាល់ទះ

ក្រុម​កីឡា​បាល់ទះ​កម្ពុជា​ ចេញ​ដំណើរ​ទៅ​ហាត់​នៅ​ចិន​ហើយ​ព្រឹក​មិញ​នេះ​

  • 2019-07-01 07:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​កម្ពុជា ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​ហើយ​នា​ព្រឹក​មិញ​នេះ​ ដែល​ដឹកនាំ​ដោយ​គ្រូ​ជម្រើស​ជាតិ​ជនជាតិ​ចិន​ ដើម្បី​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​រយៈពេល​២ខែ​ជា​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។​

រូបភាពហ្វេសបុកផេកបាល់ទះវិសាខា

ដូច​ទៅ​និង​ការ​លើក​ឡើង​កន្លង​ទៅ​នេះ​របស់​លោក​គ្រូ​ សាន​ សុក្រិត​ ថា​នៅ​ថ្ងៃ​ទី១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នេះ​កីឡាករ​ និង​គ្រូ​ចំនួន​ ២២នាក់​ ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ចិន​ រយៈពេល​២ខែ​ ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ។​

គ្រូ​ជំនួយ​ជម្រើស​ជាតិ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ចេញ​ទៅ​ហ្វឹកហាត់​មាន​ទាំង​ក្រុម​ឈុត​ធំ​ និង​ក្រុម​ថ្នាល​ គោល​បំណង​នោះ​គឺ​ចង់​ពង្រឹង​សមត្ថភាព​បន្ថែម​ កែប្រែ​ចំណុច​ខ្វះ​ដែល​មាន​កន្លង​មក​ ជាក់ស្ដែង​ដូច​ជា​កង្វះខាត​កាល​ពេល​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ដើម។​ ម្យ៉ាង​វិញ​ទៀត​គឺ​បាន​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំងៗ​នៅ​ទីនោះ​ ជា​ឱកាស​សម្រាប់​កីឡាករ​ស្វែង​យល់​ និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ថែម​ទៀត។​ ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នេះ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០១៩​ ឯ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​ ទន្ទឹង​និង​នេះ​ទៀត​នោះ​គឺ​ដំណើរ​ហ្វឹកហាត់​វែងឆ្ងាយ​ឆ្ពោះ​ទៅ​ការ​ប្រកួត​នា​ឆ្នាំ​២០២៣​ នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​។​

រូបភាពហ្វេសបុកផេកបាល់ទះវិសាខា

រំលឹក​ដែរ​ថា​ កីឡាករ​ រួម​និង​គ្រូ​បង្វឹក​ចំនួន​២២​នាក់​របស់​ក្រុម​កីឡា​បាល់ទះ​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​ហើយ​កាល​ពី​ព្រឹកមិញ​នេះ។​ ពួកគេ​នឹង​វិល​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១​ ខែ​កញ្ញា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម