• 2019-06-30 01:19:18
  • បាល់ទាត់

Suarez ​ទឹក​ភ្នែក ​ក្រោយ​ស៊ុត​ប៉េណាល់ទី​មិន​ចូល ​អ៊ុយរុយហ្គាយ​ធ្លាក់​ត្រឹម​វគ្គ​នេះ​

  • 2019-06-30 01:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Suarez ​ស្រក់​ទឹក​ភ្នែក ​ក្រោយ​ពី​ខ្លួន​ស៊ុត​បើក​ឆាក​ប៉េណាល់ទី​កាត់​សេចក្ដី​មិន​ចូល ធ្វើ​ឱ្យ​ក្រុម​អ៊ុយរុយហ្គាយ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ Copa America ​។

ជំនួប​រវាង​អ៊ុយរុយហ្គាយ ​ទល់​ប៉េរ៉ូ ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី ​ក្រោយ​ពី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​០-០ ​នៅ​វគ្គ​ពេញ​ម៉ោង​៩០​នាទី។ នៅ​វគ្គ​ទាត់​១១​ម៉ែត្រ​នេះ​ដែរ ​Suarez ​បាន​ធ្វើ​ឱ្យ​ខកខាន​គ្រាប់​ដំបូង ​ហើយ​វា​ក៏​ធ្វើ​ឱ្យ​ក្រុម​អ៊ុយរុយហ្គាយ​ធ្លាក់​ផង​ដែរ ​ព្រោះ​ចាញ់​ប៉េរ៉ូ ​៥-៤។

និយាយ​ពី​ការ​ប្រកួត​នេះ​ជា​ទូទៅ​វិញ ​ក្រុម​អ៊ុយរុយហ្គាយ ​ហាក់​មិន​មាន​សំណាង​តែ​ម្ដង ព្រោះ​ថា Cavani ​និង Suarez ​នេះ ​សុទ្ធ​តែ​ស្វែង​រក​គ្រាប់​បាល់​បាន​ដូច​គ្នា ប៉ុន្តែ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ត្រួត​ពិនិត្យ VAR ​ទៅ ​គ្រាប់​បាល់​នោះ​មិន​ឱ្យ​ទៅ​វិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម