- 2019-06-29 00:15:00
- បាល់ទាត់
ទស្សនាការប្រកួតបាល់ទាត់ World Cup ក្នុងភក់ដ៏កម្រនៅរុស្ស៊ី (វីដេអូ)
- 2019-06-29 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាការប្រកួតបាល់ទាត់ World Cup ក្នុងភក់ដ៏កម្រនៅរុស្ស៊ី (វីដេអូ)
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់រាប់សិបនាក់បានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងភក់នៅស៊ែន ភីតធ័រស្ប៊ើក (Saint Petersburg) ប្រទេសរុស្ស៊ីដើម្បីទាត់ជម្រុះក្នុងស្រុកស្វែងរកកៅអីទៅលេងព្រឹត្តិការណ៍បាល់ទាត់ World Cup ក្នុងភក់នៅខែសីហា ឆ្នាំ២០១៩ នៅប្រទេសហ្វាំងឡង់។
ការប្រកួតដើម្បីពានរង្វាន់បាល់ទាត់ក្នុងភក់ពិភពលោក (Swamp Soccer World Cup) ធ្វើឡើងដំបូងបំផុតកាលពីឆ្នាំ ១៩៩៨ គឺមានដើមកំណើតដំបូងចេញពីប្រទេសហ្វាំងឡង់នេះឯង គឺនៅពេលដែលក្រុមអ្នកជិះស្គីទូទាំងប្រទេសនេះប្រើប្រាស់វាលភក់ធម្មជាតិដើម្បីហ្វឹកហាត់កីឡាបាល់ទាត់។
បាល់ទាត់ World Cup ក្នុងភក់លេងលើទីលាន ៣០ គុណនឹង ៦០ម៉ែត្រ។ កីឡាករម្ខាងៗមានគ្នា៦ម្នាក់រួមនឹងអ្នកចាំទី។ លេងចំនួន១២នាទីក្នុង១តង់ ដោយការប្រកួតមាន២តង់។ បាល់ទាត់ World Cup ក្នុងភក់ប្រកួតជារៀងរាល់ឆ្នាំ។ ឆ្នាំនេះការប្រកួតនឹងចាប់ផ្តើមនៅខែក្រោយ ដោយមានក្រុមប្រមាណ២០០ និង កីឡាករជាង២,០០០នាក់នឹងចូលរួមការប្រកួតនៅទីក្រុង Hyrynsalmi ប្រទេសហ្វាំងឡង់។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក បាល់ទាត់ក្នុងភក់បានបង្កើនប្រជាប្រិយភាពរបស់ខ្លួន ហើយត្រូវបានគេយកទៅប្រកួតក្នុងប្រទេសមួយចំនួនដូចជា៖ ប្រទេសអាល្លឺម៉ង់ រុស្ស៊ី អ៊ីស្លង់ ស្កុតឡែន និង ឥណ្ឌាជាដើម៕