• 2019-07-22 12:28:20
  • ព័ត៌មាន

Messi លេខ ១ Ronaldo លេខ ២ ខាង​រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ពិភព​កីឡា

  • 2019-07-22 12:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Forbes បាន​​សិក្សា​លើ​ប្រាក់​ចំណូល​របស់​អត្តពលិក​ក្នុង​រយៈពេល ១២​ខែ​នេះ ហើយ​បាន​រាយ​ឈ្មោះ​​ កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ចំនួន ១០០​រូប​ក្នុង​ឆ្នាំ២០១៩

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ដោយ​រក​បាន ១២៧​លាន​ដុល្លារ ខណៈ​អ្នក​លេខ​ ១ ឆ្នាំ​មុន​កីឡាករ​ប្រដាល់ Floyd Mayweather មិន​មាន​ក្នុង​បញ្ជី​ទាំង​ ១០០​ឈ្មោះ​នេះ​ទេ។

តាម​ពី​ក្រោយ​ Messi គឺ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង​ Neymar ដែល​រក​បាន​ មិន​ក្រោម​ ១០០​លាន​ដុល្លារ​ទេ​ ដោយ Ronaldo រក​បាន ១០៩​លាន​ដុល្លារ ឯ​ Neymar រក​បាន ១០៥​លាន​ដុល្លារ។

ខាង​ក្រោម​នេះ​ ជា​អត្តពលិក​ដែល​រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០១៩៖

១. Lionel Messi (បាល់ទាត់) រក​បាន ១២៧​លាន​ដុល្លារ។

២. Cristiano Ronaldo (បាល់ទាត់) រក​បាន ១០៩​លាន​ដុល្លារ។

៣. Neymar (បាល់ទាត់) រក​បាន ១០៥​លាន​ដុល្លារ។

៤. Canelo Alvarez (ប្រដាល់) រក​បាន ៩៤​លាន​ដុល្លារ។

៥. Roger Federer (តេន្នីស) រក​បាន ៩៣.៤​លាន​ដុល្លារ។

៦. Russell Wilson (បាល់​ឱប) រក​បាន ៨៩.៥​លាន​ដុល្លារ។

៧. Aaron Rodgers (បាល់​ឱប) រក​បាន ៨៩.៣​លាន​ដុល្លារ។

៨. LeBron James (បាល់បោះ) រក​បាន ៨៩​លាន​ដុល្លារ។

៩. Stephen Curry (បាល់បោះ) រក​បាន ៧៩.៨​លាន​ដុល្លារ។

១០, Kevin Durant (បាល់បោះ) រក​បាន ៦៥.៤​លាន​ដុល្លារ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់