- 2019-06-10 09:23:27
- បាល់ទាត់
សោកស្ដាយ! គ្មានទូរទស្សន៍ណាផ្សាយជម្រើសជាតិកម្ពុជា ប៉ះប៉ាគីស្ថានស្អែកទេ
- 2019-06-10 09:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ! គ្មានទូរទស្សន៍ណាផ្សាយជម្រើសជាតិកម្ពុជា ប៉ះប៉ាគីស្ថានស្អែកទេ
ចន្លោះមិនឃើញ
បើតាមមន្ត្រីរបស់សហព័ន្ធបាល់ទាត់កម្ពុជា ការប្រកួតនៅយប់ស្អែកម៉ោង១១ រវាងក្រុមជម្រើសជាតិកម្ពុជា និងប៉ាគីស្ថាន គឺគ្មានទូរទស្សន៍ផ្សាយផ្ទាល់នោះទេ។
ដើម្បីជាដំណោះស្រាយ ខាងមន្ត្រីសហព័ន្ធកម្ពុជាក៏បានបញ្ជាក់ថាកំពុងស្នើសុំគេ ដើម្បីធ្វើការ Live តាមទូរសព្ទដើម្បីឱ្យបងប្អូនកម្ពុជាបានទស្សនា តាមដាន គាំទ្រពីចម្ងាយផងដែរ។ ខណៈដែលដំណឹងជាផ្លូវការនឹងដឹងនៅថ្ងៃស្អែកនេះ ពោលគឺថ្ងៃប្រកួតតែម្ដង។
កម្ពុជា កាលពីជើងទី១កន្លងទៅបានយកឈ្នះប៉ាគីស្ថាន ២-០ រួចមកហើយ។ ដូច្នេះជើងទី២នេះ ពួកគេនឹងប៉ះគ្នាកាត់សេចក្ដីក្រុមណាឡើងទៅវគ្គបន្ដ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ៕