- 2019-06-06 00:23:06
- ព័ត៌មាន
Ronaldo ស៊ុត Hat-trick ជួយព័រទុយហ្គាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ Nations League
- 2019-06-06 00:23:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុត Hat-trick ជួយព័រទុយហ្គាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ Nations League
ចន្លោះមិនឃើញ
Cristiano Ronaldo បានស៊ុតបញ្ចូលទី៣គ្រាប់តែឯងឲ្យ ក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះស្វីស ៣ទល់១ និងបានកក់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រពាន Nations League។
ជំនួបនៅកីឡដ្ឋាន Estadio do Dragao របស់ព័រទុយហ្គាល់ Ronaldo បានស៊ុតឲ្យម្ចាស់ផ្ទះនាំមុខ១គ្រាប់មុននៅនាទី២៥ ប៉ុន្តែត្រូវ Rodríguez តាមស្មើបានវិញនៅនាទី៥៧ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ យ៉ាងណាប្រធានក្រុមមកពី Juventus បានថែម២គ្រាប់ទៀតនៅនាទី៨៨ និង៩០ជួយឲ្យព័រទុយហ្គាល់ឈ្នះការប្រកួតនេះ។
ព័រទុយហ្គាល់ត្រូវរង់ចាំការឈ្នះរវាង អង់គ្លេស និងហូឡង់ថាតើក្រុមណាជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត្រស្របពេលក្រុមទាំងពីរ និងត្រូវប៉ះគ្នានៅយប់នេះ។ វគ្គផ្ដាច់ព្រ័ត្រ Nations League ធ្វើឡើងនៅថ្ងៃអាទិត្យនាទីក្រុង Porto ហើយការប្រកួតយកលេខ៣ក៏ធ្វើនៅថ្ងៃជាមួយគ្នាដែរ ខណៈស្វីសកំពុងរង់ចាំក្រុមចាញ់ដូចគ្នា៕