• 2019-06-05 02:18:43
  • បាល់ទាត់

លេច​រឿង Beckham ផ្ដល់​កុងត្រា​៤​ឆ្នាំ​ចង់​នាំ Suarez ទៅ​លេង​នៅ​ក្លឹប Inter Miami

  • 2019-06-05 02:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ត្រូវ​បាន​គេ​​រាយការណ៍​ថា​បាន​ផ្ដល់​កុងត្រា​រយៈពេល​៤​ឆ្នាំ​ដល់​ខ្សែ​ប្រយុទ្ធ​របស់ Barcelona គឺ Luis Suarez ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ថ្មី​របស់​លោក Inter Miami នៅ MLS។

អតីត​កីឡាករ LA Galaxy លោក Beckham គឺ​ជា​ម្ចាស់​ក្លឹប Inter Miami ហើយ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​មួយ​នេះ​​នៅ MLS រដូវ​​ដំបូង​នៅ​ឆ្នាំក្រោយ។ Beckham ចង់​ផ្ដល់ Suarez នូវ​កុងត្រា​៤​ឆ្នាំ​ក្នុង​ក្លឹប Miami ហើយ​ឲ្យ​គេ​ធ្វើ​ជា​ប្រធាន​ក្រុម​​ដឹក​នាំ​ក្រុម។

តែ​បើ​តាម​ប្រភព BeSoccer ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​បដិសេធ​សំណើ​នេះ ដោយ​គេ​ចង់​បន្ត​លេង​នៅ La Liga ជាមួយ Barcelona និង​លេង​នៅ Champions League។ ខ្សែ​បម្រើ​ជើង​ចាស់ Daniele De Rossi ដែល​ទើប​ចាកចេញ​ពី​ Roma ក្រោយ​ចំណាយ​ពេល​១៨​ឆ្នាំ​ ក៏​ត្រូវ​បាន​ទាក់ទង​ឲ្យ​ទៅ​លេង​នៅ​​ក្លឹប Miami​ដែរ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម