• 2019-06-01 22:17:15
  • បាល់ទាត់

ការ​ពិត​ស្រី​ស្អាត​ រត់​ចូល​ទីលាន​នោះ​ដើម្បី​ផ្សាយ​ពី​វិបសាយ​អាសអាភាស​ខ្លួន​សោះ​

  • 2019-06-01 22:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​មាន​ស្រី​ស្អាត​ម្នាក់​រត់​ចូល​ទីលាន​ប្រកួត ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​ Mohamed Salah ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​ដើម​តង់​ទី​១​។

នារី​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ម៉ូដែល​ម្នាក់​របស់​រុស្ស៊ី មាន​ឈ្មោះ​ថា​ Kinsey Wolanski។ ពាក់​អាវ​ខ្មៅ​ជាមួយ​អក្សរ​១​ឃ្លា​នៅ​លើ​អាវ​នោះ ​គេ​អាច​ដឹង​ថា​នាង​កំពុង​តែ​រត់​ចូល​ទីលាន​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​និង​ផ្សព្វផ្សាយ​ពី​វិបសាយ​អាសអាភាស​របស់​ខ្លួន​ដែល​បង្កើត​ឡើង​ជាមួយ​សង្សារ​នាង។

Vitaly Zdorovetskiy ​ដែល​ជា​សង្សារ​របស់​នារី​ខាង​លើ​នេះ ​ធ្លាប់​បាន​រត់​ចូល​ទីលាន​ម្ដង​មក​ហើយ ដែល​ធ្វើ​រឿង​ស្រដៀង​នឹង​នាង​ដែរ។ ដោយ​កាល​នោះ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 ​មាន​សរសេរ​អក្សរ​នៅ​លើ​ទ្រូង​ថា natural born prankster៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់