• 2019-06-01 04:20:00
  • បាល់ទាត់

Klopp សារភាព​ថា​លោក​នឹង​ត្រូវ​បាន​គេ​វាយតម្លៃ​តាមរយៈ​ពាន​រង្វាន់

  • 2019-06-01 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​និយាយ​ថា​ទាំង​លោក​ និង Mauricio Pochettino ត្រូវតែ​ទទួល​យក​ការពិត​ខាង​ក្រៅ​ដែល​គេ​នឹង​វិនិច្ឆ័យ​អាជីព​ជា​​គ្រូ​បង្វឹក​របស់​ពួក​លោក​តាម​រយៈ​ការ​ឈ្នះ​ពាន ខណៈ​លើក​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​លើក​ទី​៣​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League របស់​ Klopp។ នេះ​បើ​តាម The Guardian។

អ្នកចាត់ការ​ទូទៅ​របស់​ហង្ស​ក្រហម​បាន​ចែករំលែក​ទស្សនៈ​​របស់​លោក​ស្រដៀង​នឹង​គ្រូ​បង្វឹក​គូបដិបក្ខ Spurs ថា​វា​ជា​​រឿង "អយុត្តិធម៌" ដើម្បី​​វាស់​ស្ទង់ភាព​ជោគជ័យ​តាមរយៈ​ពាន​រង្វាន់ ហើយ​ការ​ការ​វាយតម្លៃ​បែប​នោះ​គឺ​ជា​រឿង "ឆ្កួត" បំផុត។

Klopp បាន​ចាញ់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​៦​លើក​ចុងក្រោយ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក ក្នុង​នោះ ២​លើក​ជា​ការ​បាត់បង់​ឱកាស​លើក​ពាន Champions League កាល​ពី​ឆ្នាំ ២០១៣ និង ២០១៨។

"ដូច​អ្វី​ដែល Poch លើក​ឡើង ​ប៉ុន្តែ​ពិភព​ខាងក្រៅ​គឺ​តែងតែ​ដូចនេះ ហើយ​យើង​ត្រូវតែ​ទទួល​យក​វា។ ប៉ុន្តែ​ការ​វិនិច្ឆ័យ​លើ​គ្រូ​បង្វឹក​តាម​រយៈ​ពាន​ដែល​ពួកគេ​ឈ្នះ គឺ​ជា​រឿង​ឆ្កួតលីលា ពីព្រោះ​ពួក​យើង​ទាំងអស់​គ្នា​មាន​កាលៈទេសៈ​ខុសគ្នា។ យើង​ទាំងអស់​គ្នា​មាន​ក្រុម​ផ្សេងៗ ក្លឹប​ផ្សេង​គ្នា។ យើង​ត្រូវ​​លេង​ជាមួយ​គូបដិបក្ខ​ផ្សេង​គ្នា"។ Klopp បាន​និយាយ។

"វា​ជា​រឿង​ល្អ ដែល​អ្នក​មើល​អាច​ពិនិត្យ​រហូត​ដល់​រឿង​ខាង​ក្រោយ​ឆាក នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត មើល​​កាលៈទេសៈ មើល​ធនធាន​[ក្លឹប​របស់]​គ្រូ​បង្វឹក ហើយ​មើល​ពី​របៀប​លេង​របស់​ក្រុម​នោះ"។​

"គ្រូ​បង្វឹក​ដូច​ពួក​យើង​ភាគច្រើន​ មើល​គ្នា​ទៅវិញទៅមក​ មិនមែន​លើ​ពាន​រង្វាន់​ទេ។ ហើយ​មិនមែន​ដោយសារ​តែ​យើង​ភាគ​ច្រើន​មិន​ឈ្នះ​ពាន​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​យើង​ដឹង​ពី​ការងារ។ ខ្ញុំ​មិន​និយាយ​ថា Pep Guardiola គឺ​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​​ព្រោះ​គាត់​ឈ្នះ​ពាន​នៅ​លីគ​ជា​ច្រើន។ វា​ព្រោះ​តែ​សាច់​បាល់​ពួកគេ​លេង​ ហើយ​និង​​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ"៕

អាន៖ Pochettino និយាយថា Spurs ត្រូវការ​គ្រូបង្វឹក "វេទមន្ត" ម្នាក់​បើ​ចង់​ឈ្នះ​ពាន

អាន៖ Pochettino សារភាព​ថា​​លោក​អាច​នឹង​​យំ​ពេញ​១​សប្ដាហ៍​បើ Spurs យក​ឈ្នះ Liverpool

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម