• 2019-05-22 03:56:46
  • បាល់ទាត់

រក​ឃើញ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​នៅ Premier League ហើយ!

  • 2019-05-22 03:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

Andros Townsend បាន​ឈ្នះ​​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​​រដូវកាល​នៅ Premier League សម្រាប់​ការ​ទាត់​បញ្ចូល​ទី​ចម្ងាយ​ជិត​២៣​ម៉ែត្រ​របស់​គេ​ ទល់​នឹង​ក្រុម Manchester City។

កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៧​ឆ្នាំ រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Crystal Palace ឈ្នះ​យ៉ាង​ភ្ញាក់ផ្អើល ៣-២ លើ​ក្រុម​ម្ចាស់​ជើង​ឯក Premier League រដូវ​កាល​នេះ។ សម្រាប់​គ្រាប់​របស់ Townsend បាន​ប្រើ​បច្ចេកទេស​យ៉ាង​អស្ចារ្យ​​​ទាត់ Volley ជើង​ឆ្វេង​ពី​ចម្ងាយ​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Ederson។

ការ​ជ្រើសរើស Townsend ឲ្យ​ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​មាន​ការ​បោះឆ្នោត​ពី​អ្នក​ជំនាញ​និង​​អ្នក​គាំទ្រ​។ សម្រាប់​រដូវ​កាល​នេះ​ Crystal Palace បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម ឈរ​លេខ​១២​នៅ​តារាង​ពិន្ទុ Premier League៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់