• 2019-05-16 02:49:08
  • បាល់ទាត់

មិន​ចាញ់ Barca! Real Madrid ត្រៀម​លក់​កីឡាករ​​១៤​​នាក់​ចេញ យក​លុយ​កីឡាករ​ថ្មី

  • 2019-05-16 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane កំពុង​រៀប​គម្រោង​រុះរើ​ក្រុម Real Madrid ឡើង​វិញ ដោយ​ត្រៀម​លក់​កីឡាករ​១៤​នាក់​ចេញ​​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ Barcelona ​បាន​ដាក់​កីឡាករ​១០​នាក់​ក្នុង​បញ្ជី​លក់​ចេញ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ ទន្ទឹម​នឹង​នេះ​ក្រុម​ប្រជែង Real Madrid ក៏​ត្រៀម​លក់​កីឡាករ​ជាង​១០​នាក់​ឯណោះ។ Madrid លេង​មិន​បាន​ល្អ​សោះ​ទាំង​ពាន​ក្នុង​ស្រុក និង​នៅ​តំបន់​អឺរ៉ុប ដោយ​ក្នុង​នោះ​ធ្លាប់​ពី Champions League នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​គ្មាន​ឈ្នះ​ពាន​អ្វី​មួយ​​ក្នុង​រដូវ​កាល​នេះ។

Zidane សង្ឃឹម​ថា​នឹង​អាច​នាំ​យក​  Eden Hazard, Paul Pogba និង Luka Jovic មក​ជួយ​​ពង្រឹង​ក្លឹប​ឡើង​វិញ ស្របពេល​កីឡាករ​​មួយ​ចំនួន​ក៏​ត្រូវ​ចេញ​ដូច​គ្នា​ដូច​ជា Keylor Navas, James Rodriguez និង Gareth Bale ជា​ដើម។ Navas ធ្លាប់​បាន​និយាយ​ថា រដូវ​កាល​២០១៩-២០ គេ​មិន​ចង់​នៅ Madrid ទៀត​ទេ ចង់​ស្វែង​រក​ក្លឹប​ថ្មី ដូច្នេះ​អ្នក​ចាំ​ទី Andriy Lunin និង Luca Zidane ត្រូវ​ស្ថិត​ជា​ជម្រើស​បន្ទាប់​ក្រោម Thibaut Courtois។

ខាង​ក្រោម​ជា​កីឡាករ​១៤​រូប​ដែល​ Real Madrid ត្រៀម​លក់​ចេញ៖

១.Keylor Navas

២. Jesus Vallejo

៣. Theo Hernandez

៤. Sergio Reguilon

៥. Dani Ceballos

៦. Marcos Llorente

៧. Mateo Kovacic

៨. James Rodriguez

៩. Martin Odegaard

១០. Oscar Rodriguez

១១. Gareth Bale

១២. Lucas Vazquez

១៣. Brahim Diaz

១៤. Mariano Diaz  

​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម