• 2019-05-14 05:01:02
  • បាល់ទាត់

ចុម​យក្ស! ​Barcelona ​វៃចេញ​​កីឡាករ​១០​នាក់​ រដូវ​ក្ដៅ​នេះ ​

  • 2019-05-14 05:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​បាន​ដាក់​កីឡាករ​១០​នាក់​ក្នុង​បញ្ជី​លក់​ចេញ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ស្រប​ពេល Coutinho ​ជា​បេក្ខភាព​លេខ​រៀង​ទី​១​តែ​ម្ដង។

ក្រុម FC Barcelona ​ខក​ចិត្ត​ខ្លាំង​មែនទែន​សម្រាប់​ការ​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​យក​ឈ្នះ Liveerpool ​ជើង​ទី​៣-០ ​ដល់​ទៅ​ជើង​ទី​២​វិញ ​ត្រូវ​គេ​វាយ​បក​ទក់​សាច់ ៤-០។ កត្ដា​ធ្វើ​មិន​បាន​ល្អ​នេះ​ហើយ ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឱ្យ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​បច្ចុប្បន្ន​នេះ​ចេញ ​ហើយ​និង​កីឡាករ​មួយ​ចំនួន​ទៀត​ផង​។

ជាក់​ស្ដែង ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​ខាង​មុខ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ដាក់​កីឡាករ​១០​នាក់​ឯ​ណោះ ដើម្បី​លក់​ចេញ។ ១០​នាក់​នោះ​រួម​មាន Philippe Coutinho, Samuel Umtiti, Malcom, Ivan Rakitic, Kevin-Prince Boateng, Jeison Murillo, Thomas Vermaelen, Jasper Cillessen, Rafinha ​និង​ Denis Suarez។ អតីត​កីឡាករ Liverepool ​នៅ​លេខ​១ ​លើ​គេ ព្រោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មិន​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន បើ​ទោះ​ជា​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។

ជាមួយ​នឹង​ការ​ដាក់​លក់​ចេញ​ច្រើន​នេះ​ដែរ ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​បាន​ដាក់​គោលដៅ​យក​កីឡាករ​ថ្មី​មក​វិញ​ផង​ដែរ។ Griezman ​របស់ Atletico Madrid ​និងDe Ligt ​របស់​ក្រុម Ajax ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ដែល​ក្រុម FC Barcelona ​ចង់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់