• 2019-05-13 10:58:49
  • បាល់ទាត់

ចាញ់​ Man City ភ្លាម Brighton បញ្ចប់​ការងារ​អ្នក​ចាត់ការ​របស់​ខ្លួន​

  • 2019-05-13 10:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Brighton បាន​ប្រកាស​ក្នុង​ថ្ងៃ​នេះ​ថា ខ្លួន​ និង​អ្នក​ចាត់ការ​របស់​ខ្លួន​លោក Chris Hughton បន្ទាប់​ពី​លោក​រួមរស់​ជាមួយ​នឹង​ក្លឹប​អស់​រយៈពេល ៤ឆ្នាំ​ កន្លះ ទោះបី​ជា​លោក​ដឹកនាំ​ក្លឹប​ឲ្យ​រួច​ផុត​ពី​តំបន់​គ្រោះថ្នាក់​ក៏​ដោយ។

ជំនួយ​ការ​របស់​លោក Hugton លោក Paul Trollope និង​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​លោក Paul Nevin ក៏​បាន​ចាកចេញ​ពី​ក្លឹប​នេះ​ផង​ដែរ។

លោក Hugton ត្រូវ​បាន​ក្លឹប​ Brighton តែងតាំង​នៅ​ខែ​ធ្នូ ឆ្នាំ២០១៤ ហើយ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​ឡើង​មក​លេង​នៅ Premier League ក្នុង​ឆ្នាំ​២០១៧។ ក្នុង​រដូវ​កាល​ដំបូង​របស់​លោក​ក្នុង​លីគ​កំពូល​អង់គ្លេស Brighton ជាប់​លេខ ១៥​។

ក្នុង​រដូវ​កាល ២០១៨/១៩​នេះ​ លោក​បាន​ដឹកនាំ​ក្រុម​ឲ្យ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ដើម​រដូវ​កាល ប៉ុន្តែ​ពេល​ចូល​ឆ្នាំ២០១៩ លោក​ដឹកនាំ​ក្រុម​ឈ្នះ​តែ ២​ប្រកួត​ប៉ុណ្ណោះ ហើយ​បញ្ចប់​រដូវ​កាល​ដោយ​លេខ ១៧ ដែល​មាន ២​ពិន្ទុ​លើស​តំបន់​កាត់​ចេញ៕

អាន​បន្ត​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់