/5cceae03dc848_1557048780_medium.jpg)
- 2019-05-05 10:00:00
- បាល់ទាត់
Solskjaer ថា Man Utd ពិបាកប្រជែងយក Top ៦ ផងនៅរដូវកាលក្រោយបើលេងរបៀបនេះ
- 2019-05-05 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer ថា Man Utd ពិបាកប្រជែងយក Top ៦ ផងនៅរដូវកាលក្រោយបើលេងរបៀបនេះ
ចន្លោះមិនឃើញ
Ole Gunnar Solskjaer បានព្រមានកីឡាករ Man Utd ថាពួកគេត្រូវតែធ្វើឱ្យប្រសើរឡើងនៅរដូវកាលក្រោយដើម្បីធានាថាពួកគេមិនធ្លាក់ចេញពីកំពូលតារាងទាំង៦។
ក្រុមបិសាចក្រហម មានតែរំពឹងថា Arsenal, Chelsea និង Tottenham នឹងមិនបានពិន្ទុសម្រាប់ប្រកួតដែលនៅសល់ដើម្បីអាចមានឱកាសឡើងទៅកាន់ក្រុមកំពូលតារាងទាំង៤វិញ។
គ្រូបង្វឹករបស់ Man United បានសារភាពថាការប្រកួតប្រជែងដណ្ដើមពាននៅរដូវកាលក្រោយគឺលោក "គ្មានភាពប្រាកដនិយមឡើយ" តែថា លោកនឹងប្រឹងកសាងក្រុមឡើងវិញ។
“នៅមាន Leicester, Everton, Watford ហើយប្រហែលជា Newcastle សុទ្ធតែជាក្លឹបដែលចង់បណ្ដេញជាមួយយើង"។ Solskjaer បាននិយាយ។
“យើងត្រូវតែប្រាកដថាយើងត្រូវប្រឹងប្រែងឡើង ដើម្បីបន្តឡើងលើតារាង ពីព្រោះមានក្លឹបធំៗ ក្លឹបល្អៗជាច្រើនចង់ដណ្ដើមតំណែងក្រុមកំពូលតារាងទាំង៦"។
ថ្លែងក្រោយបរាជ័យយ៉ាងអាម៉ាស់ ៤-០ លើក្រុម Everton គ្រូបង្វឹកសញ្ជាតិន័រវែសបាននិយាយថា "ខ្ញុំនឹងទទួលបានជោគជ័យនៅទីនេះ ប៉ុន្តែកីឡាករមួយចំនួនមិនចូលរួមជាមួយយើងទេ"។
“ការងាររបស់ខ្ញុំគឺត្រូវគ្រប់គ្រងក្លឹប និង កីឡាករ។ យើងឲ្យឱកាសទៅមនុស្ស ប៉ុន្តែជួនកាល យើងត្រូវតែដាច់ធម៌មេត្តា" ហើយនិយាយថា "សូមទោស អ្នកមានជម្រើស ហើយខ្ញុំនឹងមិនខ្លាចធ្វើវាទេ"។
អ្នកជំនាញវិភាគកីឡាភាគច្រើនសុទ្ធតែមើលឃើញថាវិបត្តិនៅ Man Utd គឺសុទ្ធតែ Paul Pogba ដែលចង់ចេញទៅ Real Madrid ជាអ្នកបង្កឡើង។ ដើមរដូវកាល Pogba ធ្វើស៊ី Jose Mourinho និង ទីបំផុតចុងរដូវកាល ខ្សែបម្រើរូបនេះមិនសហការជាមួយ Solskjaer ម្នាក់ទៀត៕
អាន៖ កីឡាករមួយតារាងរបស់ Stoke City នៅចាញ់ប្រៀប Messi រឿងមួយ
អាន៖ អតីតខ្សែប្រយុទ្ធ AC Milan អបអរជ័យជម្នះដោយលើកផ្ទាំងរូបភាពស្រីស្អាតចិនបង្ហាញអ្នកគាំទ្រ