/5ccdb08562380_1556983920_medium.jpg)
- 2019-05-05 00:20:00
- បាល់ទាត់
ប្រាក់ខែ Bale ម្នាក់ឯងជិតស្មើប្រាក់ខែមិត្តរួមក្រុមកន្លះតារាងបូកបញ្ចូលគ្នា
- 2019-05-05 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ខែ Bale ម្នាក់ឯងជិតស្មើប្រាក់ខែមិត្តរួមក្រុមកន្លះតារាងបូកបញ្ចូលគ្នា
ចន្លោះមិនឃើញ
Bale គឺជាកីឡាករដែលមានប្រាក់ខែថ្លៃជាងគេបំផុតរបស់ Real Madrid។ បើតាម Sportkeeda កីឡាករវ័យ២៩ឆ្នាំទទួលបានប្រាក់ឈ្នួល ៣៥ ម៉ឺនផោនក្នុង១អាទិត្យ ឬ ១,៤ លានផោន (១,៨ លានដុល្លារ) ក្នុង១ខែ។
ប្រាក់អាទិត្យ ៣៥ម៉ឺនផោនរបស់កីឡាករសញ្ជាតិវែលសឹងតែស្មើប្រាក់អាទិត្យរបស់កីឡាករ៥នាក់របស់ក្លឹបយក្សអេស្ប៉ាញ ដែលមានខ្សែការពារ២នាក់ ខ្សែបម្រើ២នាក់ និង ខ្សែប្រយុទ្ធម្នាក់បូកបញ្ចូលគ្នា ដែលបានត្រឹម ៣៦ម៉ឺនផោនប៉ុណ្ណោះ។
ក្នុងនោះរួមមាន៖ Nacho Fernández (៧០,០០០ ផោន), Daniel Carvajal (៨៥,០០០ ផោន), Casemiro (៩០,០០០ ផោន), Marco Asensio (៧៥,០០០ ផោន) និង ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំកំពុងឡើងជើង Vinicius Junior (៤០,០០០ ផោន)។
កាលពីពេលថ្មីៗនេះ Zidane ដែលជាគ្រូបង្វឹកទី៣របស់ Real Madrid នៅរដូវកាល ២០១៨/១៩ បានប្រាប់ Bale ឲ្យទៅស្វែងរកក្លឹបណាដែលគេអាចចូលលេងបានច្រើន ហើយក្លឹបម្ចាស់ពាន Champions League ៣រដូវកាលជាប់ៗគ្នាក៏បានដាក់អតីតកីឡាករ Spurs ឲ្យក្រុមដទៃខ្ចីជើង ក្រោយពីគ្មានក្រុមណាមួយទាក់ទងមកចង់ទិញទាល់តែសោះ។
ក្រោមការដឹកនាំរបស់ Zidane ខ្សែប្រយុទ្ធ Bale គ្មានអនាគតទេ ត្បិតពួកគេមិនទាំង២នាក់មិនស៊ីខ្សែគ្នាតាំងពីដើម។ ម្យ៉ាងវិញទៀត ឡៃឡុង Bale ចេញក៏អាចជាផ្លូវត្រួសត្រាយដើម្បីចុះហត្ថលេខានាំយក Paul Pogba ដែលទាមទារប្រាក់ឈ្នួលខ្ពស់លើប្រាក់ខែបច្ចុប្បន្នប្រហែល ១,៦ លានដុល្លារក្នុង១ខែរបស់គេនៅ Man Utd ដែលអាចផ្ទុយនឹងបញ្ញត្តិរបស់ La Liga។
ក្លឹបយក្ស Real មិនខ្វះលុយបើកប្រាក់ខែឲ្យកីឡាករទេ ប៉ុន្តែសហព័ន្ធបាល់ទាត់អេស្ប៉ាញបានកំហិតឲ្យក្លឹបអ្នកមានមួយនេះចំណាយសម្រាប់ប្រាក់ខែប្រចាំឆ្នាំមិនលើសពី ៥៦៦ លានអឺរ៉ូ (៦៣៥ លានដុល្លារ) ព្រោះសហព័ន្ធតម្រូវឲ្យក្លឹបនីមួយៗសមាមាត្ររវាងចំណាយនិងចំណូល៕
អាន៖ ក្លឹបណាខ្លះជុំវិញពិភពលោក ដែលគ្រប់គ្រងដោយ Manchester City?
អាន៖ Ronaldo បង្ហើបថា មេរៀនរបស់ Sir Alex Ferguson ធ្វើឲ្យលោកក្លាយជាកំពូលកីឡាករ