• 2019-04-26 07:33:29
  • បាល់ទាត់

ម្តាយ​ Dome បង្ហាញអារម្មណ៍ពេលដឹងកូនធ្វើតេស្តជាប់ជុំទី១នៅសាលា Barcelona

  • 2019-04-26 07:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ Kasidej Vasunan ហៅ​ DOME​ បាន​ជាប់​ជុំ​ដំបូង​ក្នុង​ការ​ធ្វើ​តេស្ដ​ទៅ​​ហាត់​នៅ​ក្លឹប​បាល់ទាត់​កំពូល​របស់​អេស្ប៉ាញ​ FC Barcelona ​ហើយ ​ក្រោយ​ពី​ហ្វឹកហាត់​តេស្ដ​សមត្ថភាព​ជាមួយ​ក្មេង​ៗ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។ ការ​ធ្វើ​តេស្ត​នេះ​​មិន​សូវ​សង្ឃឹម​ច្រើន​ឡើយ​ដោយ​សារ​យុវជន​មក​ពី​ប្រទេស​ផ្សេង​ៗ​សុទ្ធ​តែ​ល្អ​។

Dome អាវ​ស (រូបថត៖ Thida Puth)

ប្រធាន​ក្លឹប​បឹងកេត​ លោក​ស្រី ពុធ ធីតា ម្តាយ​បង្កើត​របស់​ DOME​  បាន​ប្រាប់​ថា ៖«អូ! ជាប់​ជុំ​ទី​១​នេះ​ រំភើប​ឡើង​ផ្អើល​ពេញ​ផ្ទះ​ ស្មាន​អត់​ដល់​សោះ​ថា​បាន​ជាប់​ ​ព្រោះ​អី​ប៉ា​វា​បាន​ទៅ​ជា​មួយ​ថា​ ក្មេង​​ផ្សេង​ៗ​ខ្លាំង​ មើល​ទៅ​កូន​គេ​ម្នាក់​ៗ​ល្អ​​ៗ​ណាស់​ យើង​មិន​សង្ឃឹម​ទេ​ ហើយ​​ត្រៀម​ឲ្យ​ទៅ​ហាត់​នៅ​ព័រទុយហ្គាល់​ហើយ​ហ្នឹង បើ​អត់​ជាប់ ស្រាប់​តែ​ព្រឹក​មិញ​ឃើញ​អ៊ីមែល​ ម្នាក់​ៗ​សប្បាយ​ចង់​ហោះ»។

ការ​ទៅ​ធ្វើ​តេស្ត​ជុំ​ទី​២ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​​៥ ខែ​ឧសភា ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕​

លោក​ស្រី ពុធ ធីតា ស្វាមី និង​កូន​ៗ (រូបថត៖ Thida Puth)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី