• 2019-03-25 07:58:56
  • បាល់ទាត់

រូបគំនូរ​៦​ឆ្នាំ​មុន​របស់ Messi បាន​ក្លាយ​ជា​ការពិត​សម្រាប់ Real Betis

  • 2019-03-25 07:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបគំនូរ​១​ដែល​​គេ​គូស​កាល​ពី​៦​ឆ្នាំ​មុន បង្ហាញ​ពី​ការ​រត់​ចេញ​របស់​កីឡាករ​អាហ្សង់ទីន ពី​​ការ​ឡោម​ព័ទ្ធ​ពី​សំណាក​កីឡាករ​ជា​ច្រើន ពាក់​អាវ​ពណ៌បៃតង​ស​របស់​ក្រុម​ Real Betis។

ទិដ្ឋភាព​នៅ​ក្នុង​គំនូរ​មួយ​នេះ​បាន​ក្លាយ​ទៅ​​ជា​ការ​ពិត នៅ​ក្នុង​ការ​ប្រកួត​ដែល​ Barcelona បំបាក់ Real Betis ១-៤ កាល​ពី​សប្តាហ៍​កន្លង​ទៅ។

រូបភាព​ដែល​ Messi ញាក់​ដាច់​កីឡាករ Real Betis ស្រដៀង​គ្នា​មែនទែន​ទៅ​នឹង​រូប​គំនូរ​ ដែល Suhas Nahian បាន​គូរ​។ មិន​ត្រឹម​តែ​ស្រដៀង​គ្នា​នៅ​ពេល​ខ្សែ​ការពារ​ព្យាយាម​ទាញ Messi ប៉ុណ្ណោះ​ទេ សូម្បី​កីឡាករ Real Betis ម្នាក់​ទៀត​​ដែល​ slide ដើម្បី​ដណ្តើម​បាល់​ពី​ជើង​ Messi ក៏​ស្រដៀង​គ្នា​ទៅ​នឹង​រូបគំនូរ​ដែរ។

​​ Nahian បាន​និយាយ​ថា "ខ្ញុំ​បាន​គូរ​រូប​ទិដ្ឋភាព​បែប​អីចឹង​កាល​ពី ៦ ឆ្នាំ​មុន​ ឱ!ព្រះ​ជា​ម្ចាស់ រូប​នេះ​បាន​ក្លាយ​ជា​ការពិត​កាល​ពី​យប់មិញ"។

យោងតាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ Marca បាន​ឱ្យ​ដឹង​ថា ៣៣ ក្នុង​ចំណោម​ពាន​សរុប​ទាំង ៩៣ ស្មើ​នឹង​៣៥% របស់​ក្លឹប Barcelona គឺ​ជា​ការ​រួម​ចំណែក​​របស់​ Messi ក្នុង​រយៈពេល​១៥​ឆ្នាំ​គិត​តាំង​ពី​ឆ្នាំ ២០០៤ មក ហើយ​ពាន​ដែល​លេចធ្លោ​ជាង​​គេ​គឺ​ពាន Champions League ៤​ក្នុង​ចំណោម​៥​របស់ Barca កើត​ឡើង​ក្នុង​សករាជ​របស់​ Messi៕

ប្រភព៖ Marca ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់