• 2019-03-23 05:01:21
  • បាល់ទាត់

អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ ពួកគេ​អាច​ចម្លង​ឲ្យ​ចេញ​ Messi ទី​២​បាន

  • 2019-03-23 05:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា​ ពួកគេ​អាច​ចម្លង​ឲ្យ​ចេញ​ Messi ទី​២​បាន ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ដោយ​ផ្អែក​ទៅ​លើ​លទ្ធភាព​ការ​អនុវត្ត​តាម​បែប​វិទ្យាសាស្ត្រ​សព្វថ្ងៃ។

រូបតំណាង

យោង​តាម​លោក Arcadi Navarro អ្នក​ឯកទេស​ផ្នែក​ហ្សែន និង ជា​ប្រធាន​មន្ទីរ​ពិសោធហ្សែន​របស់​ទ្វីប​អឺរ៉ុប​​បាន​​ឲ្យដឹងថា ​លោក​បាន​​រក​ឃើញ​ពី​​ការ​បង្កើត​ Messi ទី​២​គឺ​ជា​អ្វី​ដែល​អាច​ទៅ​រួច។

Navarro បាន​ប្រាប់​កម្មវិធី Cadena SER ថា ៖"មែន​ហើយ យើង​អាច​ចម្លង (clone) ឲ្យ​ចេញ​ Messi មួយ​ទៀត​បាន​ដោយ​ប្រើ​បច្ចេកទេស​បច្ចុប្បន្ន"។

"វា​នឹង​​សឹង​តែ​ដូច​គ្នា​បេះបិទ​ទៅ​នឹង Messi ដែរ​ គឺ​មើល​ទៅ​ដូច​ជា​​កូន​ភ្លោះ​អីចឹង។ បុគ្គល​ម្នាក់​នោះ​នឹង​មាន​សក្ដានុពល​ដូច Messi ដែរ ប៉ុន្តែ​ហ្សែន​គឺ​គ្រាន់​តែ​ជា​សមាសភាព​មួយ​ប៉ុណ្ណោះ។ អ្វី​ផ្សេង​ទៀត​​វា​គឺ​ជា​ការ​សិក្សា​អប់រំ និង​មជ្ឈដ្ឋាន"។

កីឡាករ​វ័យ​៣១​ឆ្នាំ​ស៊ុត​បាន​៣៩​គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ ហើយ​ក៏​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​ឈ្នះ​ពានរង្វាន់ La Liga លើកទី១០ របស់​ខ្លួន​ខណៈ​ Barcelona បច្ចុប្បន្ន​កំពុង​មាន​ប្រៀប​​​ឈរ​កំពូល​តារាង និង​វ៉ា​ដាច់​ក្រុម​លេខ​២​ ​Atletico Madrid ១០​ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី