/5c6cc0b627afd_1550631060_medium.jpg)
- 2019-02-20 02:54:08
- បាល់ទាត់
Barca ស៊ុត២៥ជើង ប៉ុន្តែមិនអាចរកបាន១គ្រាប់ឡើយលើក្រុម Lyon
- 2019-02-20 02:54:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ស៊ុត២៥ជើង ប៉ុន្តែមិនអាចរកបាន១គ្រាប់ឡើយលើក្រុម Lyon
ចន្លោះមិនឃើញ
ក្រុម FC Barcelona ព្យាយាមស៊ុតបានដល់២៥ជើងឯណោះក្នុងការប្រកួតទល់ក្រុម Lyon ប៉ុន្តែមិនមានគ្រាប់បាល់ឡើយ នាពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
ខ្សែប្រយុទ្ធ Lionel Messi , Suarez និង Coutinho សុទ្ធតែព្យាយាមស៊ុតដូចគ្នាទៅលើក្រុម Lyon ប៉ុន្តែលទ្ធផលមិនទទួលបានសូម្បី១គ្រាប់ឡើយ ដោយសារតែក្រុមនៅបារាំងអាចបិទបានយ៉ាងល្អ ជាពិសេសអ្នកចាំទីតែម្ដង។ ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមរក្សាលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ ហើយនេះក៏ជាកំណត់ត្រាអាក្រក់មួយសម្រាប់ក្រុមអ្នកមានបុណ្យផងដែរ ត្បិតអីលេងក្រៅដី៦ប្រកួតមកនេះក្នុងពានរង្វាន់ Champions League ពួកគេបានត្រឹមស្មើ២និងចាញ់៤។
ក្រុមទាំងពីរនឹងត្រូវតតាំងគ្នាជាថ្មីម្ដងទៀតនៅជើងទី២ ទឹកដីអេស្ប៉ាញម្ដង នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ខាងមុខនេះ៕