/5c60f2b346c02_1549857420_medium.jpg)
- 2019-02-11 04:00:06
- ព័ត៌មាន
មកមើលបាល់ទី២០របស់ Ronaldo ជួយ Juventus ដាច់១១ពិន្ទុយប់មិញ
- 2019-02-11 04:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលបាល់ទី២០របស់ Ronaldo ជួយ Juventus ដាច់១១ពិន្ទុយប់មិញ
ចន្លោះមិនឃើញ
Cristiano Ronaldo រកបាន១គ្រាប់ក្នុងការប្រកួតយប់មិញ ដែល Juventus បានយកឈ្នះ Sassuolo ដោយលទ្ធផល ៣ទល់នឹង០។
ជ័យជម្នះដ៏សំខាន់នេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯកមាន១១ពិន្ទុដាច់គេនៅកំពូលតារាងគិតត្រឹមសប្ដាហ៍ទី២៣ ខណៈក្របខ័ណ្ឌ Serie A នៅសល់១៥សប្ដាហ៍ទៀតនឹងចប់រដូវកាលហើយ។ គ្រាប់បាល់របស់ Ronaldo កើតឡើងនៅនាទី៧០ ជាការលោតតែតបញ្ចូលទីតាមរយៈការលើកបាល់ជ្រុង។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បច្ចុប្បន្នមាន១៨គ្រាប់ហើយគឺជា Top Scorer នៅលីគអ៊ីតាលី ហើយបើគិតលើគ្រប់កម្មវិធី Ronaldo ស៊ុតបាន២០គ្រាប់ ក្នុងការបង្ហាញខ្លួន៣១ប្រកួតឲ្យ Juventus៕