• 2019-02-11 10:49:25
  • បាល់ទាត់

កីឡាករ​បរទេស​កំពុង​ប្រកប​អាជីព​ទាំង​ ១០​រូប​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ PL

  • 2019-02-11 10:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ transfermarkt ខាង​ក្រោម​នេះ ជា​កីឡាករ​បរទេស​កំពុង​ប្រកប​អាជីព​ទាំង​ ១០​រូប​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អង់គ្លេស​៖

១០. Mohamed Salah៖ ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ រក​បាន​ ៥០​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៧៤​ដង​ឲ្យ​ក្លឹប​ Liverpool និង​Chelsea ក្នុង​ Premier League។

៩. David Silva៖ ខ្សែ​បម្រើ​អេស្ប៉ាញ​រូប​នេះ រក​បាន​ ៥៤​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៧២​ដង​ឲ្យ​ក្លឹប​ Manchester Cityក្នុង​ Premier League។

៨. Gylfi Sigurdsson៖ ខ្សែ​បម្រើ​អ៊ីស្លង់​រូប​នេះ រក​បាន​ ៥៥​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៣៥​ដង​ឲ្យ​ក្លឹប​អាជីព​ចំនួន ៣ ក្នុង​ Premier League។

៧. Sadio Mane៖ ខ្សែ​ស្លាប​សេណេហ្គាល់​រូប​នេះ រក​បាន​ ៥៦គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៤៧ដង​ឲ្យ​ក្លឹប​ Liverpool និង​Southamptonក្នុង​ Premier League។

៦. Alexis Sanchez៖ ខ្សែ​ស្លាប​ឈីលី​រូប​នេះ រក​បាន​ ៦៣​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៤៨​ដង​ឲ្យ​ក្លឹប​ Manchester United និង​Arsenalក្នុង​ Premier League។

៥. Christian Bentenke៖ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ រក​បាន​ ៦៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៩១​ដង​ឲ្យ​ក្លឹប​អាជីព​ចំនួន ៣​ ក្នុង​ Premier League។

៤. Olivier Giroud៖ ខ្សែ​ប្រយុទ្ធ​បារាំង​​រូប​នេះ រក​បាន​ ៧៧​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២១២​ដង​ឲ្យ​ក្លឹប​ Chelsea និង​Arsenalក្នុង​ Premier League។

៣. Eden Hazard៖ ខ្សែ​ស្លាប​បែលហ្សិក​រូប​នេះ រក​បាន​ ៨១​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៣៣​ដង​ឲ្យ​ក្លឹប​ Chelseaក្នុង​ Premier League។

២. Romelu Lukaku៖ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ រក​បាន​ ១០៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៤៩​ដង​ឲ្យ​ក្លឹប​អាជីព​ចំនួន ៤ ក្នុង​ Premier League។

១. Sergio Aguero៖ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ រក​បាន​ ១៦០​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២២៩​ដង​ឲ្យ​ក្លឹប​ Manchester Cityក្នុង​ Premier League៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់