/5c5f9ca10d075_1549769880_medium.jpg)
- 2019-02-10 03:46:06
- បាល់ទាត់
Cavani របួសយប់មិញ អាចមិនបានលេងទល់ Man Utd នៅ Champions League
- 2019-02-10 03:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cavani របួសយប់មិញ អាចមិនបានលេងទល់ Man Utd នៅ Champions League
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Edinson Cavani បានរងរបួសកំភ្លៅត្រូវប្ដូរចេញ អំឡុងពេលក្រុម PSG បានយកឈ្នះលើក្រុម Bordeaux ១-០ ក្នុងលីគកំពូលបារាំងនៅយប់មិញនេះ។
Cavani ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុម PSG នៅយប់មិញនេះ។ ប៉ុន្តែរូបគេបានរងរបួស មិនអាចលេងទល់ចប់ការប្រកួតបាននោះទេ។ របួសខ្សែប្រយុទ្ធកណ្ដាលរូបនេះ កំពុងធ្វើឱ្យក្រុមអ្នកមាននៅបារាំង ពិបាកចិត្តជាខ្លាំង ត្បិតអីពួកគេនឹងត្រូវលេងទល់ក្រុម Man Utd នៅថ្ងៃទី១២ខាងមុខនេះហើយក្នុងពានរង្វាន់ UEFA Champions League ។
ក្រុមរបស់លោក Thomas Tuchel បានបាត់បង់ខ្សែប្រយុទ្ធ Neymar ម្នាក់ទៅហើយពេលប៉ះ Man Utd នេះ ហើយប្រសិនបើអវត្តមាន Cavani ទៀត នោះក្រុម PSG អាចនឹងជួបផលវិបាកច្រើន ព្រោះលេងនៅទឹកដី Old Trafford ផង៕