• 2019-02-02 21:25:00
  • ព័ត៌មាន

Son Heung-Min ជួយ Spurs ទៅកៀក Liverpool ត្រឹម៤ពិន្ទុ

  • 2019-02-02 21:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

Tottenham បានហក់ទៅក្បែរក្រុមកំពូលតារាង Liverpool ត្រឹម៤ពិន្ទុប៉ុណ្ណោះក្រោយយកឈ្នះ Newcastle នៅចុងម៉ោងដោយលទ្ធផល ១ទល់នឹង០ នៅកីឡដ្ឋានជាតិ Wembley។

Son Heung-Min បានសម្រេចគ្រាប់ជ័យជម្នះឲ្យម្ចាស់ផ្ទះនៅនាទី៨៣ បន្ទាប់ពីអ្នកចាំទី Martin Dubravka បានបង្កកំហុសឲ្យខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងមានឱកាសស៊ុតបញ្ចូលទី។ Liverpool នឹងដាច់ Spurs ៧ពិន្ទុវិញបើសិនជាយកឈ្នះ West Ham United នៅយប់ថ្ងៃច័ន្ទ។

ក្រោយបាន៣ពិន្ទុនេះដែរក្រុមលោក Mauricio Pochettino បានបង្កើតកំណត់ត្រាថ្មីនៅ Premier League ដោយលេង២៩ប្រកួតមិនដែលស្មើសោះគឺមានតែឈ្នះ និងចាញ់ ដែលវាបានបំបែកកំណត់ត្រារបស់ Bolton ក្នុងឆ្នាំ២០១១ លេង២៨ប្រកួតមិនដែលស្មើ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់