
- 2019-01-21 01:20:03
- ព័ត៌មាន
Man City ក្លាយជាក្រុមដំបូងរកបាន១០០គ្រាប់នៅរដូវកាលនេះ
- 2019-01-21 01:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ក្លាយជាក្រុមដំបូងរកបាន១០០គ្រាប់នៅរដូវកាលនេះ
ចន្លោះមិនឃើញ
Manchester City ក្លាយជាក្រុមដំបូងដែលស៊ុតបញ្ចូលទីបាន១០០គ្រាប់នៅរដូវកាលនេះក្នុងចំណោមលីគធំទាំង៥នៅអឺរ៉ុបមាន អាល្លឺម៉ង់, បារាំង, អ៊ីតាលី និងអេស្ប៉ាញ។
ក្នុងជ័យជម្នះ ៣ទល់នឹង០ លើ Huddersfield Town កីឡាករ Danilo, Sterling និង Sané គឺជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមភ្ញៀវកាលពីយប់មិញ ហើយបានធ្វើឲ្យពួកគេកើនដល់៥៦ពិន្ទុតាមពីក្រោយលេខ១ Liverpool ដែលមាន៦០ពិន្ទុឈរកំពូលតារាង។
ចាប់តាងពីចាញ់ Leicester City ២-១ មក Manchester City ពេលនេះបានឈ្នះ៦ប្រកួតជាប់គ្នាចុងក្រោយដោយស៊ុតបញ្ចូលទីគូប្រកួត២៧គ្រាប់ និងរបូតវិញតែ២ប៉ុណ្ណោះ។ ប្រកួតបន្ទាប់ក្រុមលោក Pep Guardiola ត្រូវធ្វើដំណើរទៅទឹកដី Burton សម្រាប់ជើងទីពីរ League ស្របពេលជើងទៅមួយពួកគេបានយកឈ្នះ ៩-០ រួចមកហើយ៕