• 2019-01-20 02:01:21
  • បាល់ទាត់

Koscielny រក​បាន​គ្រាប់​ទី​១​រដូវ​កាល​នេះ​ជួយ Arsenal យក​ឈ្នះ Chelsea ២-០

  • 2019-01-20 02:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​របស់​​កាំភ្លើង​ធំ L. Koscielny ​រក​បាន​គ្រាប់​ទី​១​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ​​ជួយ Arsenal យក​ឈ្នះ​ទៅ​លើ​ Chelsea ២-០ ​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៣ English Premier League ។

ការ​ប្រកួត​យប់​មិញ​របស់ L. Koscielny ជា​ការ​ប្រកួត​ទី​៦ ក្នុង​រដូវ​កាល​នេះ​បន្ទាប់​ពី​គេ​មាន​របួស​ជា​​ច្រើន​ខែ ហើយ​មិន​អាច​ជួយ​ក្រុម​បាន​។ ១​គ្រាប់​យប់​មិញ​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​យប់​មិញ​រក​បាន​នៅ​នាទី​ទី​៣៩ បន្ទាប់​ពី​គ្រាប់​ទី​១ រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ដូច​គ្នា​ A. Lacazette ​នៅ​នាទី​ទី​១៤។

ជ័យជម្នះ​យប់​មិញ​របស់​កាំភ្លើង​ធំ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ពិន្ទុ​ស្មើ​ Manchester United ៤៤ ពិន្ទុ​ដូច​គ្នា​ ដោយ Arsenal ឈរ​លេខ ៥ ស្រប​ពេល Man Utd ស្ថិត​នៅ​លេខ៦៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម