
- 2019-01-17 01:14:31
- ព័ត៌មាន
១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ
- 2019-01-17 01:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ
ចន្លោះមិនឃើញ
បាល់តែមួយក្បាលរបស់ Cristiano Ronaldo គ្រប់គ្រាន់នឹងធ្វើឲ្យ Juventus យកឈ្នះ AC Milan ១ទល់នឹងក្លាយជាម្ចាស់ជើងឯក Supercoppa Italiana ជាលើកទី៨។
ពាន Supercoppa Italiana គឺជាពានដែលក្រុមជើងឯក Serie A ត្រូវប៉ះគ្នាជាមួយជើងឯក Coppa Italia តែដោយសារ Juventus បានឈ្នះពានទាំងពីរ ដូច្នេះគេតម្រូវឲ្យ AC Milan ដែលជាជើងឯករង Coppa Italia កាលពីឆ្នាំមុនប្រកួតប្រជែងជាមួយ Juventus។
ការប្រកួតកាលពីយប់មិញមិនបានធ្វើឡើងក្នុងទឹកដីអ៊ីតាលីនោះទេពោលគឺធ្វើឡើងនៅ អារ៉ាប៊ីសាអូឌីត ហើយវាក៏មិនមែនជារឿងចម្លែកដែរ ដោយហេតុថាពាននេះជារឿយៗតែងប្រកួតនៅបរទេសដើម្បីទាក់ទាញអ្នកគាំទ្រ។ ប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះ Supercoppa Italiana មានដូចជា អ៊ីតាលីខ្លួនឯង, អាមេរិក, ចិន, លីបេរីយ៉ា, កាតា និងយប់មិញគឺអារ៉ាប៊ី៕