
- 2019-01-11 08:10:25
- ព័ត៌មាន
Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian Cup
- 2019-01-11 08:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian Cup
ចន្លោះមិនឃើញ
Tottenham ដែលកំពុងមមាញឹកក្នុងការដណ្ដើមពាន៤នៅក្នុងដៃនោះ នឹងត្រូវបាត់បង់កម្លាំងសំខាន់ជួរមុខម្នាក់គឺ Son Heung-min ដោយសារជាប់កាតព្វកិច្ចទៅជួយជម្រើសជាតិកូរ៉េខាងត្បូងនៅ Asian Cup។
ក្រុមលោក Mauricio Pochettino កំពុងប្រដេញពិន្ទុកំពូលតារាងនៅ Premier League, ត្រូវលេងជុំទី៤ FA Cup, វគ្គ១៦ក្រុមចុងក្រោយ Champions League និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup។ ស្របពេលជាប់ដៃលេងពានទាំងនេះ Son ឯណោះវិញក៏មានកាតព្វកិច្ចសារជាថ្មីទៅជួយក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ។
កីឡាករវ័យ២៦ឆ្នាំបានអវត្តមានជួយជម្រើសជាតិក្នុងប្រកួតប៉ះ ហ្វីលីពីនម្ដងមកហើយដោយសារជាប់លេង League Cup ជើងទី១ឲ្យ Spurs ឈ្នះ Chelsea។ ប៉ុន្តែរូបគេនឹងទៅជួយពេលកូរ៉េខាងត្បូងប៉ះ កាហ្សាក់ស្ថាន និងចិន ថ្ងៃទី១១ និង១៦ ខែវិច្ឆិកា បើសិនគ្មានការប្រែប្រួល។
អំឡុងពេលបម្រើជាតិនេះ Son នឹងអវត្តមានប្រកួតដែល Spurs ប៉ះ Manchester United។ ក្នុងករណីកូរ៉េឡើងទៅវគ្គ១៦ក្រុម Son នឹងបន្តអវត្តមានចំប្រកួតប៉ះ Fulham ហើយបើឡើងដល់វគ្គ៨ក្រុមរូបគេនឹងអវត្តមានប្រកួតប៉ះ Chelsea នៅ League Cup និង FA Cup ទល់ Crystal បន្ថែម។
ក្នុងករណីកូរ៉េឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានន័យថាកីឡាករពាក់លេខ៧នឹងអវត្តមានប្រកួតប៉ះ Watford ហើយបើឡើងដល់វគ្គផ្ដាច់ព្រ័ត្ររូបគេនឹងអវត្តមានប្រកួតប៉ះ Newcastle ថែមទៀត៕