
- 2018-12-30 02:31:46
- ព័ត៌មាន
Guardiola គ្មានគម្រោងដូររបៀបលេងទោះចាញ់ញឹកមួយរយៈចុងក្រោយ
- 2018-12-30 02:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola គ្មានគម្រោងដូររបៀបលេងទោះចាញ់ញឹកមួយរយៈចុងក្រោយ
ចន្លោះមិនឃើញ
Pep Guardiola បានប្រាប់ថាគ្មានគម្រោងប្ដូររបៀបលេងកីឡាកររបស់ខ្លួននោះទេសម្រាប់ការប្រកួតប៉ះ Southampton នៅ Premier League សប្ដាហ៍ទី២០នេះ។
ក្នុងដំណើរឆ្ពោះទៅទឹកដី Southampton ក្រុមរហស្សនាមពណ៌ផ្ទៃមេឃមាន១០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool បន្ទាប់ពីពួកគេចាញ់ Crystal Palace និង Leicester City ជាបន្តបន្ទាប់នៅប៉ុន្មានប្រកួតចុងក្រោយ។ យ៉ាងណា Pep មើលឃើញថាលទ្ធផលទាំងនោះមិនគ្រប់គ្រាន់ដែលតម្រូវឲ្យរូបលោកត្រូវទម្រង់លេងរបស់ក្រុមឡើយ។
"ហេតុអ្វីបានជាខ្ញុំត្រូវផ្លាស់ប្ដូរ? ព្រោះតែចាញ់២ប្រកួត? គ្មានផ្លូវទេ រឿងនោះមិនអាចកើតឡើងឡើយ។ ខ្ញុំដឹងថារឿងទាំងនេះនឹងកើតឡើងតាំងពីដើមរដូវកាល ហើយខ្ញុំដឹងថាគួរដោះស្រាយយ៉ាងណា។ ខ្ញុំមិនខ្វល់ខ្វាយពេកទេ"។ បុរសសញ្ជាតិអេស្ប៉ាញនិយាយដូច្នេះ។
City បានបំបែកកំណត់ត្រាជាច្រើនកាលពីរដូវកាល២០១៧-១៨ នៅ Premier League ប៉ុន្តែពួកគេបានចាញ់រហូត៣ដងហើយនៅរដូវកាលនេះ គឺលើសរដូវកាលមុនដែលចាញ់ត្រឹម២ដងប៉ុណ្ណោះ៕