• 2018-12-29 02:37:14
  • ព័ត៌មាន

ប៉ះ​ Liverpool យប់​នេះ Arsenal គ្មាន​វត្តមាន Mesut Ozil ទេ

  • 2018-12-29 02:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil មិន​បាន​ចូលរួម​ជាមួយ Arsenal ដើម្បី​លេង​ទល់​នឹង​ហង្សក្រហម Liverpool នៅ​១២:៣០យប់​នេះ​​ទេ ព្រោះ​តែ​​គេ​មាន​បញ្ហា​របួស​ជង្គង់។

ក្រុមលោក Unai Emery បាន​មក​ដល់​ទីក្រុង Liverpool ហើយ​ដើម្បី​ត្រៀម​ដណ្ដើម​៣​ពិន្ទុ​ពី​ក្រុម​លោក Jurgen Klopp។ ត្បិត​តែ Ozil បាន​ចូលរួម​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ដំណើរ​​លើក​នេះ​គ្មាន​វត្តមាន​គេ​មក​ជាមួយ​ក្រុម​ទេ ដោយ​សារ​របួស។

ក្រុម​ឈរ​កំពូល​តារា Liverpool មិន​ទាន់​ស្គាល់​ជាតិ​ចាញ់​១៩​ប្រកួត​ក្នុង​រដូវ​កាល​នេះ ខណៈ​ Arsenal នៅ​លេខ​៥ គម្លាត​២​ពិន្ទុ​ពី​ក្រុម​លេខ​៤ Chelsea។ ការ​ប្រកួត​ចុងក្រោយ​របស់ Arsenal ស្មើ​គ្នា​​ក្រៅ​ដី​ជាមួយ Brighton កាល​ពី​ថ្ងៃ​ពុធ Ozil មាន​វត្តមាន​ជា​ជម្រើស​ដំបូង តែ​​សម្រាប់​ការ​ប្រកួត​យប់​នេះ​គេ​មិន​បាន​មក​ជាមួយ​ក្រុម​ទេ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់