• 2018-12-23 06:14:57
  • បាល់ទាត់

Juventus ចូល​រួម​ប្រជែង PSG ​ចង់​បាន Ramsey របស់ Arsenal

  • 2018-12-23 06:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេះបង្កង់​ Juventus កំពុង​សម្លឹង​ឃើញ​ខ្សែ​បម្រើ​ឆ្នើម​​ Aaron Ramsey ដែល​នឹង​ផុត​កុង​ត្រា​នៅ​ខែ​មករា ខាង​មុខ​នេះ​ជាមួយ Arsenal ។

ខ្សែ​បម្រើ​ខាង​លើ​ត្រូវ​បាន​ក្លឹប Paris Saint-Germain ដាក់​គោល​ដៅ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពេល​នេះ​ក្លឹក​ជើង​ឯក​​លីគ​កំពូល​បារាំង ( Ligue 1 ) ៧ សម័យ​កាល​មួយ​នេះ​កំពុង​មាន​គូប្រជែង​គឺ Juventus ដែល​ចប់​បាន​កីឡាករ​​ជម្រើស​ជាតិ វែល​ ដូច​គ្នា។

​មែន​ទែន​ទៅ Juventus ក៏​កំពុង​សម្លឹង​ឃើញ​ខ្សែ​បម្រើ​ឆ្នើម Isco របស់ Real Madrid ផង​ដែរ។ ប្រសិន​បើ​​អធិរាជ​ស​ប្រុង​លក់​មែន​នោះ​ពួក​គេ នឹង​ដាក់​សំណើ​ ដើម្បី​ទិញ​យក​ប្រជែង​ជា​មួយ Man City ផង​ដែរ៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម