• 2018-12-15 06:24:00
  • បាល់ទាត់

មាន​តែ ៥​ក្លឹប​ប៉ុណ្ណោះ​ដែល​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល UCL

  • 2018-12-15 06:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ប្ដូរ​ឈ្មោះ​ពី European Cup ទៅ​កាន់​ UEFA Champions League ក្នុង​ឆ្នាំ ១៩៩២​ មាន​តែ​៥​ក្លឹប​ទេ​ ដែល​ឈ្នះ​ទាំង​ ៦​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​។ ក្លឹប​ទាំង​នោះ​មាន​ដូច​ជា​៖

១. ក្លឹប​ Real Madrid៖ ក្លឹប​មក​ពី​រាជធានី​នៃ​ប្រទេស​អេស្ប៉ាញ​មួយ​នេះ បាន​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់​ក្នុង​វគ្គ​ចែក​ពូល​បាន​រហូត​ដល់​ទៅ ២​ដង​ឯណោះ​ដោយ​ក្នុង​ រដូវ​កាល​ឆ្នាំ ២០១១/១២ និង រដូវ​កាល​ឆ្នាំ ២០១៤/១៥។

២. ក្លឹប Barcelona៖ ក្លឹប​មក​ពី​លីគ​កំពូល​អេស្ប៉ាញ​នេះ ក៏​ធ្លាប់​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នេះ​ដែរ​ គឺ​ក្នុង​រដូវ​កាល​ឆ្នាំ ២០០២/០៣។

៣. ក្លឹប​ FC Spartak Moskva (Moscow)៖ ក្លឹប​មក​ពី​រដ្ឋធានី​សហព័ន្ធ​រុស្ស៊ី​នេះ ក៏​ធ្លាប់​ឈ្នះ​គ្រប់​ ៦​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នៅ​រដូវ​កាល​ឆ្នាំ ១៩៩៥/៩៦។

៤. ក្លឹប Paris Saint-Germain៖ ក្លឹប​យក្ស​បារាំង​មួយ​នេះ ធ្លាប់​បាន​ពេញ ១៨​ពិន្ទុ​ក្នុង​វគ្គ​ Group Stage បាន​ម្ដង​គឺ​នៅ​រដូវ​កាល​ឆ្នាំ ១៩៩៤/៩៥។

៥. ក្លឹប AC Milan៖ ក្លឹប​មក​ពី​ Serie A មួយ​នេះ បាន​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នៃ UEFA Champions League នៅ​រដូវ​កាល​ឆ្នាំ ១៩៩២/៩៣៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់