- 2018-11-01 09:51:20
- បាល់ទាត់
ប្រកួតបាល់ទាត់ Suzuki Cup ទិញសំបុត្រតាម Pi Pay ចុះបាន ៥០% ឯណោះ
- 2018-11-01 09:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតបាល់ទាត់ Suzuki Cup ទិញសំបុត្រតាម Pi Pay ចុះបាន ៥០% ឯណោះ
ចន្លោះមិនឃើញ
សំបុត្រដែលទិញតាមរយៈកម្មវិធី ផាយ ផេ នឹងទទួលបានការបញ្ចុះតម្លៃ៥០% នៃតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ AFF Suzuki Cup រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ០៨ វិច្ឆិកា និងរវាងកម្ពុជា និងឡាវ នៅថ្ងៃទី ២០ វិច្ឆិកា។
គណនី ផាយ ផេ មួយអាចទិញសំបុត្របានរហូតដល់ទៅ៥សំបុត្រសម្រាប់ប្រភេទសំបុត្រនីមួយៗ និងសម្រាប់ការប្រកួតនីមួយៗ ដែលនេះបានន័យថា អ្នកប្រើកម្មវិធី ផាយ ផេ ម្នាក់ អាចទិញសំបុត្របានរហូតដល់ទៅ២០សំបុត្រ សម្រាប់ការប្រកួតចំនួនពីរ បើសិនជាពួកគេទិញសំបុត្រ VIP ចំនួន៥សំបុត្រ និងសំបុត្រធម្មតាចំនួន៥សំបុត្រ សម្រាប់ការប្រកួតម្តងៗ។
អ្នកប្រើប្រាស់ថ្មី នឹងត្រូវទាញយកកម្មវិធី ផាយ ផេ ដែលមាននៅលើ App Store សម្រាប់ផលិតផល Apple ឬពី Google Play សម្រាប់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយបន្ទាប់មក អនុវត្តតាមជំហានងាយៗ ដើម្បីចុះឈ្មោះ និងបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ខ្លួន ដើម្បីអាចទិញសំបុត្របាន។
អ្នកគាំទ្រទាំងអស់ត្រូវកាន់សំបុត្រពិតប្រាកដ ដើម្បីមានសិទ្ធិចូលពហុកីឡាដ្ឋានបាននាថ្ងៃប្រកួត។ លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បាននិយាយថា៖ “យើងពិតជាមានក្តីរំភើបជាខ្លាំងក្នុងការសហកាជាដៃគូជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការលក់សំបុត្រសម្រាប់ការប្រកួតដ៏អស្ចារ្យទាំងនេះ ពីព្រោះពួកយើងគឺជាអ្នកគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គរ ក៏ដូចជាយីហោបាល់ទាត់របស់គេផងដែរ”។
លោកបានបន្តទៀតថា៖ “ការធ្វើឲ្យមានការលក់សំបុត្រតាមរយៈ ផាយ ផេ បាន គឺយើងចង់ផ្សព្វផ្សាយដល់ក្រុមអ្នកគាំទ្រជំនាន់ក្រោយ ហើយផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការមកចូលរួម និងគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គររបស់យើង” ៕