• 2018-10-04 13:56:29
  • បាល់ទាត់

រូបភាព​ទាន់​ចិត្ត​ ក្រុមជម្រើសជាតិហ្វឹកហាត់ល្ងាចមិញ​

  • 2018-10-04 13:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ហើយ​កាល​ពី​ល្ងាច​មិញ​នៅ​កីឡដ្ឋាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ បន្ទាប់​ពី​បញ្ជី​ឈ្មោះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដើម្បី​ត្រៀម​ខ្លួន​​ទទួល​ភ្ញៀវ​ទីម័រខាងកើត​នៅ​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៨។

ថ្ងៃ​នេះ​ជា​ការ​ហ្វឹកហាត់​លើក​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ​ ក្រុម​បាល់ទាត់​កម្ពុជា​នឹង​មិន​បាន​​សម្រាក​ឡើយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​​ដោយ​សារ​ត្រូវ​ហ្វឹកហាត់​រហូត​ដល់​ថ្ងៃ​ប្រកួត​​តែ​ម្តង។ បន្ទាប់​ពី​ការ​ប្រកួត​ជា​មួយ​ក្រុម​ទីម័រ​ខាង​កើត កម្ពុជា​ត្រូវ​ធ្វើ​ការ​ធ្ងន់​ទៀត​ដោយ​ត្រូវ​ទទួល​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​នា​ថ្ងៃ​ទី​១៦​ ខែ​តុលា​។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​​របស់​ក្រុម​​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​ផ្លូវ​ការ​សំខាន់​​ប្រចាំ​អាស៊ី​អាគ្នេយ៍​ដែល​មាន​២​ឆ្នាំ​ម្តង​គឺ​ AFF Championship 2018៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់