- 2018-08-20 04:37:37
- បាល់ទាត់
អ្នកគាំទ្រព្រួតគ្នារិះគន់ Martial ខ្លះថា ជាកីឡាករអន់បំផុតមួយរូបក្នុងក្រុម
- 2018-08-20 04:37:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រព្រួតគ្នារិះគន់ Martial ខ្លះថា ជាកីឡាករអន់បំផុតមួយរូបក្នុងក្រុម
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រក្លឹប Manchester United បានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងទៅលើខ្សែបម្រើប្រយុទ្ធ Anthony Martial ក្រោយបង្ហាញទម្រង់លេងមិនល្អ ធ្វើឲ្យក្រុមចាញ់ Brighton ៣-២។
សម្រាប់សប្ដាហ៍ទីពីរក្នុង Premier League កីឡាករសញ្ជាតិបារាំងត្រូវបានលោក Jose Mourinho ទុកចិត្តឲ្យលេងជម្រើសដំបូង ដើម្បីបង្ហាញសមត្ថភាព។ ជាឱកាសដ៏ល្អមួយសម្រាប់ Martial ប៉ុន្តែផ្ទុយពីការរំពឹងទុកគេបង្ហាញទម្រង់លេងមិនបានល្អសោះ នៅតំបន់ប្រយុទ្ធខាងលើ។
ក្នុងវគ្គទីពីរលេងបាន១៥នាទី Mourinho បានសម្រេចដក Martial ចេញជំនួសវិញដោយ Marouane Fellaini។ អំឡុងពេលដើរចេញពីទីលាន Martial មិនបានមើលមុខ Mourinho ទេ។ ព្រោះតែលេងមិនល្អនេះហើយ អ្នកគាំទ្រ Man Utd ជាច្រើនបានបន្ទោស Martial ដោយអ្នកគាំទ្រម្នាក់ថា យប់មិញនេះអត់ឃើញMartial សោះ។ ឯម្នាក់ទៀតសរសេរខ្លាំងៗលើបណ្ដាញសង្គមថា អរគុណព្រះដែលឲ្យ Martial ចេញ។ គេជាកីឡាករអន់បំផុតមួយរូបក្នុងក្រុមនេះ៕