- 2018-07-24 04:32:25
- បាល់ទាត់
Lee Tae Hoon ចាត់ទុក ប៉ះ U-16 វៀតណាមជាប្រកួតសំខាន់បំផុត
- 2018-07-24 04:32:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Tae Hoon ចាត់ទុក ប៉ះ U-16 វៀតណាមជាប្រកួតសំខាន់បំផុត
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ U-15 កម្ពុជាផ្ដោតសំខាន់ទៅលើប្រកួតដំបូងដែលត្រូវជួបវៀតណាមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ AFF U-15 Championship 2018 នៅទឹកដីប្រទេសឥណ្ឌូណេស៊ី។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា ក្រុមរបស់ខ្លួនធ្លាប់បរាជ័យក្រោមថ្វីជើង U-15 វៀតណាម ពីរលើករួចមកហើយ ដោយលើកទី១ចាញ់ ២-១ និងលើកទី២ចាញ់ ៥-០ ។ ដូច្នេះការជួបគ្នាក្នុងពូល A លើកនេះក្រុមលោកចាត់ទុកជំនួបនេះសំខាន់ជាងគេ និងប្រឹងប្រែងលេងឲ្យបានល្អបំផុត ដើម្បីប្រជែងយកលទ្ធផលឲ្យបានល្អជាងមុនមុន។
លោកបន្ថែមថា កាលចាញ់លើកចុងក្រោយនៅប្រទេសម៉ុងហ្គោលីនោះគឺក្រុមកម្ពុជាមានកីឡាករមួយចំនួន មិនបានទៅចូលរួមហើយលេងមិនសូវបានល្អ។ ចំណែកលោកនេះក្រុមរបស់ខ្លួនមានកីឡាករថ្មីៗ និងល្អៗមកជួយក្រុមមួយចំនួន ដែលធ្វើឲ្យលោកមានក្ដីរំពឹង នឹងអាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ខាងលើ។
ក្រុម U15 កម្ពុជា នឹងបន្តទៅប្រទេសឥណ្ឌូណេស៊ីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោយចប់ភារកិច្ចបោះជំរំហ្វឹកហាត់នៅម៉ាឡេស៊ី១ សប្ដាហ៍ ដើម្បីត្រៀមចូលរួមការប្រកួតពាន AFF U-15 Championship 2018 ចន្លោះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ក្រុម U-15 កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និងមីយ៉ាន់ម៉ា៕